ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា ខណៈនេះសមត្ថកិច្ចចម្រុះខេត្តកំពតកំពុងធ្វើការឡោមព័ទ្ធនិងឆែកឆេរផ្ទះលក់គ្រឿងទេសនិងកាហ្វេមួយកន្លែងសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀន ស្ថិតនៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ។
ប្រភពព័ត៌មានជំហានដំបូងបានបន្តថា ក្នុងប្រតិបត្តិការចុះឡោមព័ទ្ធនិងឆែកឆេរផ្ទះសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀននៅវេលាជាង១២ថ្ងៃត្រង់ ថ្ងៃទី២៥ តុលា ខាងលើ នេះ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្ចាស់ផ្ទះម្នាក់ ឈ្មោះ គឹម សុម៉ាលី ហៅស៊ីម អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ ហើយបានឆែករករកឃើញថ្នាំញៀន១កញ្ចប់ និងសម្ភារមួយចំនួន ។
ស្ត្រីសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋានខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ។ ចំណែកផ្ទះលក់គ្រឿងទេសនិងកាហ្វេខាងលើ ត្រូវបានសមត្ថកិច្ចបិទជាបណ្តោះអាសន្ន ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ