ប្រទេសថៃ ៖ ទីផ្សារស្នាក់នៅផ្នែកសណ្ឋាគារនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃបានកើនដល់កម្រិតកំពូលក្នុងទំហំទឹកប្រាក់១៦ប៊ីលានដុល្លារ ហើយវានៅតែរីកដុះដាលដូចផ្សិតដដែល ។
ការជំរុញឲ្យមានការនាំមុខក្នុងតំបន់ គឺជាការចងសម្ព័ន្ធមេត្រីភាពរវាងយីហោកន្លែងស្នាក់នៅលំដាប់អន្តរជាតិ និងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ថៃ ដែលកំពុងអង្គុយលើកៅអីនាំមុខជាមួយនឹងការចុះបញ្ជីសារពើភ័ណ្ឌនៃការលក់ចំនួន៣,៥ប៊ីលានដុល្លារ ។
យោងតាមការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកកន្លែងស្នាក់អាស្រ័យ ដែលមានមូលដ្ឋានក្នុងប្រទេសថៃ C9 Hotelworks បង្ហាញថា បច្ចុប្បន្នមានលំនៅឋាន ក៏ដូចជាទីស្នាក់អាស្រ័យជ្រកក្រោមយីហោសណ្ឋាគារចំនួន២៨.០០០យូនីតដាក់លក់នៅទូទាំងតំបន់តំបន់អាស៊ីអាគ្នេយ៍ ស្មើនឹងជិត១២០គម្រោង ។
ចំណែកការអភិវឌ្ឍមាន៤៤គម្រោងលើទីផ្សារ ស្មើនឹង៤.៧៧៥យូនីត ឬសណ្ឋាគារ ។ ក្នុងនោះទីតាំងលំដាប់កំពូលទាំងបីនៅទូទាំងប្រទេសសម្រាប់កន្លែងស្នាក់នៅជាសណ្ឋាគារ រួមមាន ភូកេត បាងកក និងប៉ាត់តាយ៉ា ។
រីឯតម្លៃជាមធ្យមក្នុងមួយម៉ែត្រក្រឡាសម្រាប់ចំពោះអចលនទ្រព្យនៃទីក្រុងក្នុងប្រទេស គឺ៦.៧៧២ដុល្លារក្នុងមួយម៉ែត្រក្រឡា ខណៈអចលនទ្រព្យក្នុងទិសដៅជារីសត គឺស្មើនឹង៣.៧៣១ដុល្លារក្នុងមួយម៉ែត្រក្រឡា ។
យីហោសណ្ឋាគារដែលគេទទួលស្គាល់ និងត្រូវបានជួយជំរុញបន្ថើរៗដល់វិស្វករក្នុងការដាក់តម្លៃលក់អចលនទ្រព្យ ដែលជាក្នុងចំណែកទីផ្សារទាំងមូលមានតម្លៃស្មើនឹង២៦%នៅទីតាំងក្នុងក្រុង និង១៤%សម្រាប់ផលិតផលជារីសត។
ការពន្យល់អំពីការស្រាវជ្រាវនេះ លោក Bill Barnett អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន C9 ថ្លែងថា ៖ «គំរូសណ្ឋាគារជាប្រវត្តិសាស្ត្រ និងការចងភ្ជាប់ទំនាក់ទំនងផ្នែកអចលនទ្រព្យបានងាកចេញពីតំបន់ឆ្នេរ និងទិសដៅកម្សាន្តនានា ហើយក៏កំពុងពង្រីកខ្លួនទៅកាន់តំបន់ទីក្រុងផងដែរ» ។
ជាងនេះទៀត ទីផ្សារសណ្ឋាគារនាំមុខគេពីរនៅទូទាំងអាស៊ីអាគ្នេយ៍ គឺប្រទេសថៃ ដែលមាន៣៧% នៃគម្រោងកន្លែងស្នាក់នៅជាសណ្ឋាគារនិងឥណ្ឌូណេស៊ី មាន២២គម្រោង ៕


ចែករំលែកព័តមាននេះ