ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ស្ពឺ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ​ចំនួន​១២​នាក់បន្ថែមទៀត

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ចំនួន​១២​នាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​បាន​លើក​ឡើង​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បន្ថែម​ទៀត រដ្ឋបាល​ខេត្តកំពង់ស្ពឺ សូម​ជម្រាប​ជូន សាធារណជន…

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ចំនួន​១២​នាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​បាន​លើក​ឡើង​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បន្ថែម​ទៀត រដ្ឋបាល​ខេត្តកំពង់ស្ពឺ សូម​ជម្រាប​ជូន សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ អំពី​អត្ថ​សញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​១២​រូប ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ដូច​មាន​រាយ​នាម​ខាងក្រោម ៖

១. កុម​រា​រី អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​បាន​ប៉ះពាល់ ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
២. កុម​រា​រី អាយុ​១៥​ខែ រស់នៅ​ភូមិ​ពាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ( បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
៣.​ឈ្មោះ ហូ គឹ​ម​សាន ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​ណា ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
៤. ឈ្មោះ សៅ សា​រិ ភេទ ស្រី អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ ( បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩ ) ។
៥. ឈ្មោះ ហួ សា​រ៉េ​ត ភេទ ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ( បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
៦. ឈ្មោះ ហូ សុខ​លី ភេទ ស្រី អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ( បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
៧. ឈ្មោះ ហួ ច​ន្ធូ ភេទ ស្រី អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ ( បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
៨. ឈ្មោះ សុត គង់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ( បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
៩. ឈ្មោះ ហួ សុ​ជាតិ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ( បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
១០ .​ឈ្មោះ ហួ សារី​ម ភេទ ស្រី អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ចឹ​ង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ ( បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
១១.​ឈ្មោះ ថន សុខ​លី​ណា ភេទ​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ( បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
១២.​ឈ្មោះ ហួ សុ​ផា​នី​ត ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ( បាន​ប៉ះពាល់​ផ្ទាល់​អ្នកជំងឺ​កូ​វី​ដ​-១៩) ។
ជាមួយ​គ្នា​នោះ​ដែរ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក ជំងឺ​ខាងលើ ត្រូវ​រួសរាន់​ទៅ​យក​សំណាក ឬ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​បងប្អូន ព្រមទាំង​ត្រូវ​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្លួន​តាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល និង វិធានការ «៣​កុំ ៣​ការពារ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

រដ្ឋបាល​ខេត្តកំពង់ស្ពឺ សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​បុគ្គលិក សុខាភិបាល​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បាន​ល្អ​ប្រសើរ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន ចូលរួម​សហការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ទៅ​ក្នុង​សហគមន៍​ក្នុង​ខេត្តកំពង់ស្ពឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ