ខេត្តក្រចេះ ៖ នគរបាលស្រុកចិត្របុរី បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនករបាលចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជននោះបានវាយ និងកាប់លើជនរងគ្រោះឲ្យរងរបួសធ្ងន់ ព្រោះតែខឹងបបួលជនរគ្រោះផឹកស្រា ជនរងគ្រោះមិនព្រមផឹកជាមួយ។
នគរបាលបានឲ្យដឹងថា ជនដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗកាលពីរសៀលថ្ងៃទី២៣ តុលា នៅឃុំអណ្តើក ស្រុកចិត្របុរី។ ជននេះឈ្មោះ សាន យ៉ែម អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ចំណែកជនរងគ្រោះឈ្មោះ ជុំ ស្រ៊ាង អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា៕
ចែករំលែកព័តមាននេះ