កក្រើក​ពិភពលោក​! ​អ្នកម្តាយ​ជនជាតិ​ម៉ា​លី​ម្នាក់ ផ្តល់​កំណើត​កូនភ្លោះ​៩​នាក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ពិភពលោក​! ​អ្នកម្តាយ​ជនជាតិ​ម៉ា​លី​ម្នាក់ ផ្តល់​កំណើត​កូនភ្លោះ​៩​នាក់

1 ខែ មុន

ម៉ា​លី ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​បំផុត​មួយ បន្ទាប់​ពី​​ស្ត្រី​​ជនជាតិ​ម៉ា​លី​អាយុ ២៥​ឆ្នាំ​ម្នាក់ បាន​ផ្តល់​កំណើត​ដល់​កូនភ្លោះចំនួន​​៩​នាក់ (Nonuplets) ដោយ​សុវត្ថិភាព​នៅ​មន្ទី​ពេទ្យ​មួយ​ក្នុង​ប្រទេស​ម៉ា​រ៉ុ​ក​។ ដែល​ត្រូវ​បាន​គ្រប់​គ្នា​មើលឃើញ​ថា គឺជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក​។…

ម៉ា​លី ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​បំផុត​មួយ បន្ទាប់​ពី​​ស្ត្រី​​ជនជាតិ​ម៉ា​លី​អាយុ ២៥​ឆ្នាំ​ម្នាក់ បាន​ផ្តល់​កំណើត​ដល់​កូនភ្លោះចំនួន​​៩​នាក់ (Nonuplets) ដោយ​សុវត្ថិភាព​នៅ​មន្ទី​ពេទ្យ​មួយ​ក្នុង​ប្រទេស​ម៉ា​រ៉ុ​ក​។ ដែល​ត្រូវ​បាន​គ្រប់​គ្នា​មើលឃើញ​ថា គឺជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក​។

អ្នក​ម្តាយ Halima Cisse ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ម៉ា​លី​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ម៉ា​រ៉ុ​ក​។ ដើម្បី​ទទួល​បានការ​ថែទាំ​ជំនាញ​ជា​ពិសេស កាលពី​ថ្ងៃ​ទី​២០ ខែមេសា កន្លង​ទៅ​។

អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​ក្រុម​គ្រូពេទ្យ​មានការ​ភ្ញាក់​ថែម​នោះ​គឺ អំឡុង​ពេល​នៃ​ការ​ស្កេ​ន​ពី​គ្រូពេទ្យ​នៅ​ម៉ា​លី​រក​ឃើញ​មាន​ទារក​តែ​៧​នាក់​ប៉ុណ្ណោះ ក្នុង​ផ្ទៃ​របស់​នាង​។ ប៉ុន្តែ​ក្រោយ​ការ​វះកាត់​ប្រកបដោយ​ជោគជ័យ​ពី​ក្រុម​គ្រូពេទ្យ​ម៉ា​រ៉ុ​ក​កាលពី​ថ្ងៃ​ទី​៤ ខែឧសភា គឺ​មាន​ទារក​រហូត​ដល់ ៩​នាក់​ដោយ​ក្នុង​នោះ​ស្រី​៥​នាក់ និង​ប្រុស​៤​នាក់​។

បច្ចុប្បន្ន​ម្តាយ និង​កូន​ទាំង​៩​នាក់​ខាងលើ ត្រូវ​បន្ត​សម្រាក​តាមដាន​សុខភាព​បន្ថែម​ទៀត​នៅ​មន្ទីរពេទ្យ​ប្រទេស​ម៉ា​រ៉ុ​ក​។ មុន​ពេល​ពួក​គេ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ​។

សូម​ជម្រាប​ជូន​ថា កំណត់​ត្រា​ពិភពលោក​ក្នុង​សៀវភៅ Guinness World Record ក្នុង​នាម​ជា​អ្នក​ម្តាយ​ដែល​ផ្តល់​កំណើត​កូនភ្លោះ​ច្រើន​បំផុត​លើ​លោក​។ កំពុង​កាន់កាប់​ដោយ​លោកស្រី Nadya Suleman ជនជាតិ​អា​មេ​រិ​ក ដែល​បាន​ផ្តល់​កំណើត​កូនភ្លោះ ៨​នាក់ (Octuplets) កាលពី​ឆ្នាំ​២០០៩៕ (​ដកស្រង់​ចេញពី BBC)

Picture
Picture
Picture
Picture