រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ តុលា នេះលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានអញ្ជើញចូលរួមសិក្ខាសាលាមួយស្តីពីការពង្រឹងឯករាជ្យ និងវិមជ្ឈការចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិដែលរៀបចំឡើងដោយអង្គការមូលនិធិខនរ៉ាដ អាឌិនណៅអ៊ែរ ស្ទីវហ្វុងប្រជាំកម្ពុជា។
សិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
ក្នុងឱកាសនោះលោកកឹម សុខា បានបង្ហាញពីចក្ខុវិស័យរបស់គណបក្សសង្គ្រោះជាតិថា យុវជនមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំទេ យុវជនត្រូវជាគ្រឹះ ជាតួអង្គ ជាតួខ្លួន និងជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សផងដែរ ៕


ចែករំលែកព័តមាននេះ