ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បិទ​ផ្សារ​ម៉ា​ឡៃ ក្រោយ​រក​ឃើញ​មួយ​គ្រួសារ​៦​នាក់​មាន​វិជ្ជមាន​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​រក​ឃើញ​ថា​ក្មេង​ចាស់ ប្រុស​ស្រី​មួយ​គ្រួសារ​មាន​គ្នា​៦​នាក់ ដែល​រស់នៅ​លក់​អីវ៉ាន់​ក្នុង​ផ្សារ​ម៉ា​ឡៃ មាន​វិជ្ជមាន​កូ​វី​ដ​១៩​នោះ អាជ្ញាធរ​ក៏​សម្រេច​បិទ​ផ្សារ​ម៉ា​ឡៃ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​០៧ ខែឧសភា…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​រក​ឃើញ​ថា​ក្មេង​ចាស់ ប្រុស​ស្រី​មួយ​គ្រួសារ​មាន​គ្នា​៦​នាក់ ដែល​រស់នៅ​លក់​អីវ៉ាន់​ក្នុង​ផ្សារ​ម៉ា​ឡៃ មាន​វិជ្ជមាន​កូ​វី​ដ​១៩​នោះ អាជ្ញាធរ​ក៏​សម្រេច​បិទ​ផ្សារ​ម៉ា​ឡៃ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ថ្មី ឃុំ​-​ស្រុក​ម៉ា​ឡៃ​។

លោក ឌៀប ឈួ​ន អភិបាលស្រុក​ម៉ា​ឡៃ បាន​ប្រាប់​ថា ក្រោយ​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៦​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ដែល​រស់នៅ និង​លក់​អីវ៉ាន់​ក្នុង​ផ្សារ​ម៉ា​ឡៃ កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២១​មក ក៏​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​បិទ​ផ្សារ​ម៉ា​ឡៃ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍​។

លោក​បាន​បញ្ជាក់​ថា ៖ មុន​ពេល​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ទាំង​៦​នាក់​ខាងលើ​នេះ គឺ​មុន​ដំបូង​ក្នុង​គ្រួសារ​មួយ​នេះ មាន​ម្តាយ​មិន​ស្រួលខ្លួន រួច​គាត់​ក៏​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ក្រោយមក​រក​ឃើញ​ថា គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ កាល​ថ្ងៃ​ទី​០៥ ខែឧសភា កន្លង​ទៅ​។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម ក្រុមការងារ និង​គ្រូពេទ្យ​ក៏​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ស្ត្រី​ជា​ម្តាយ​រូប​នោះ ដើម្បី​យក​សំណាក​កូន ចៅ និង​សាច់ញាតិ​របស់​ស្ត្រី​រូប​នេះ​ចំនួន​៥​ទៀត ទៅ​ធ្វើតេស្ត​រហ័ស ជា​លទ្ធផល​សមាជិក​មាន​ចំនួន​៥​នាក់ សរុប​ទាំង​ម្តាយ​ទៀត គឺ​មាន​ចំនួន​៦​នាក់ ក្នុង​ស្រី​២​នាក់ គឺ​វិជ្ជមាន​កូ​វី​ដ​១៩​ទាំងអស់ (​មួយ​គ្រួសារ​) ហើយ​ក្រោយមក​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌលទឹក​ផ្លា ក្រុង​សិរី​សោភ័ណ​តែ​ម្តង​។

លោក ឌៀប ឈួ​ន បាន​បញ្ជាក់​ថា ក្រោយ​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៦​នាក់​ឆ្លង​ក្នុង​គ្រួសារ​ហើយ អាជ្ញាធរ​ក៏​បាន​ចុះ​បិទ​ផ្សារ​ម៉ា​ឡៃ នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​បង្ការ​ទប់​ការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ