រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលងអធាត្រឈានចូលថ្ងៃទី២៥ តុលា ២០១៥ នៅចំណុចថបក្លឹប តាមផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូស្គូពីឆ្លងកាត់ទទឹងផ្លូវបុកគ្នាជាមួយម៉ូតូសង់សេ១២៥បើកលឿនដូចហោះបណ្ដាលឱ្យរងរបួសធ្ងន់៤នាក់ និងម៉ូតូខូចខាតទាំងសងខាង ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុឈ្មោះ លឹម ធារោធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ជាអ្នកបើកម៉ូតូស្គូពីពណ៌ផ្កាឈូក ពាក់ស្លាកភ្នំពេញ១AX ៥៩៩២ ជិះតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូងឆ្លងកាត់ទទឹងផ្លូវ ចំណែកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ១BE ១៣៣២ បើកបរដោយបុរសនាក់៣នាក់តាមផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើតជិះលឿនដូចហោះមើលមិនឃើញម៉ូតូឆ្លងកាត់ទទឹងផ្លូវមកដល់ក៏បុកម៉ូតូស្គូពីចំពាក់កណ្ដាលម៉ូតូបណ្ដាលឱ្យរងរបួសទាំង៤នាក់តែម្តង៕




ចែករំលែកព័តមាននេះ