ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ត​ៗ​គ្នា​ថា​សាច់​គោ​មាន​រសជាតិ​ចត់​ដូច​ផ្លែ​ខ្វិត ត្រូវ​មន្ត្រី​ជំនាញ​ស៊ើបអង្កេត និង​ប្រាប់​ការ​ពិត

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​ពេញ​មួ​យស​ប្តា​ហ៍​មក​ហើយ មានការ​ភ្ញាក់ផ្អើល​ត​ៗ​គ្នា​ថា សាច់​គោ​ដែល​ឈ្មួញ​ដាក់​លក់​នៅ​លើ​ផ្សារ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នោះ មាន​រសជាតិ​ចត់​ដូច​ផ្លែ​ខ្វិត ដោយសារ​តែ​មូលហេតុ​នេះ ឯកឧត្តម ស្វាយ…

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​ពេញ​មួ​យស​ប្តា​ហ៍​មក​ហើយ មានការ​ភ្ញាក់ផ្អើល​ត​ៗ​គ្នា​ថា សាច់​គោ​ដែល​ឈ្មួញ​ដាក់​លក់​នៅ​លើ​ផ្សារ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នោះ មាន​រសជាតិ​ចត់​ដូច​ផ្លែ​ខ្វិត ដោយសារ​តែ​មូលហេតុ​នេះ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត ហើយ​លទ្ធផល​មិន​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ​។

លោក ណា​ល់ វិចិត្រ ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ ក្រុមការងារ​បាន​ចុះ​អង្កេត​ស្រាវជ្រាវ​ដល់ទី​កន្លែង ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​។ ជា​លទ្ធផល តាម​ការ​សាកសួរ​ព័ត៌មាន​ពី​អ្នកលក់ (​ភាគច្រើន​ជា​ជនជាតិ​ចាម​) សាច់​គោ​ដែល​បាន​ដាក់​លក់​មាន​៣​ប្រភព គឺ ៖

១- បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជា​អ្នក​កាប់​គោ​ដែល​គាត់​ចិញ្ចឹម ឬ​ទិញ​បាន​យក​មក​ដាក់​លក់ ។

២- សាច់​គោ​ដែល​នាំ​យក​មក​ពី​ភ្នំពេញ ឬ​ពី​តំបន់​ផ្សេង ដែល​មាន​ចំនួន​តិចតួច ហើយ​ពេល​នេះ គឺ​មិន​មាន​ទេ ព្រោះ​ជា​ពេលវេលា​ដែល​បិទ​ខ្ទប់​តាម​តំបន់ និង​ការ​ចរាចរណ៍​ឆ្លងខេត្ត និង

​៣- សាច់​គោ​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង ដែល​គ្មាន​ប្រភព​ច្បាស់លាស់ (​មិន​ផ្លូវការ​) ហើយ​ពេល​នេះ​គឺ​មិន​មាន​ទេ ព្រោះ​ជា​ពេលវេលា​ដែល​បិទ​ខ្ទប់​ការ​ឆ្លង​ព្រំដែន ។

លោក វិចិត្រ បន្ត​ថា ករណី​ពី​មុន​មក មានការ​នាំ​ចូល​សាច់​គោ​ពី​ប្រទេស​ជិតខាង​មែន នោះ​ជា​សមត្ថកិច្ច​របស់​កម្លាំង​ជំនាញ​ដែល​ឈរជើង​នៅ​តាម​មាត់ច្រក​ព្រំដែន ។ តែបើ​ផ្អែក​តាម​វិធានការ​ពាណិជ្ជកម្ម យើង​មិន​មាន​សិទ្ធិ​ហាមឃាត់​ការ​នាំ​ចូល​ពី​ក្រៅប្រទេស​នោះ​ទេ លើកលែងតែ យើង​បាន​រក​ឃើញ​ហេតុផល​តាម​បែប​វិទ្យាសាស្ត្រ ជា​ពិសេស​គឺ​ការ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ មិនមែន​សំអាង​តាម​ព័ត៌មាន​ដែល​បាន​ទទួល​នោះ​ទេ ។

ចំពោះ​ការ​ប្រែប្រួល​រសជាតិ គឺ​អាច​កើត​មាន​ឡើង បណ្តាល​មក​ពី​មូលហេតុ​ចំនួន​២ គឺ ៖

១- សាច់​គោ​ដែល​ដាក់​លក់​ដោយ​ខ្វះ​អនាម័យ ឬ​លក់​មិន​អស់ ហើយ​រក្សា​ទុក​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នៃ​ការ​រក្សា​ទុក​ម្ហូបអាហារ ទើប​បណ្តាល​ឲ្យ​មានការ​ប្រែប្រួល​គុណភាព ពណ៌ រូបរាង ក្លិន និង​រសជាតិ ។ សាច់​ប្រភេទ​នេះ យើង​ងាយ​សម្គាល់​បានជា​បឋម គឺ​តាម​រយៈ ពណ៌ រូបរាង និង​ក្លិន​តែ​ម្តង មុន​នឹង​ឈាន​ទៅ​ដល់​ការ​ភ្លក្ស​រសជាតិ ។

២- សាច់​គោ​ដែល​លក់​មិន​អស់ ហើយ​រក្សា​ទុក​ដោយ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម ដើម្បី​រក្សា​ពណ៌ និង​រូបរាង​ខាងក្រៅ តែ​មិន​អាច​រក្សា​គុណភាព ក្លិន និង​រសជាតិ​បាន​ទេ ។ សាច់​ប្រភេទ​នេះ យើង​មិន​អាច​សម្គាល់​ដោយ​ភ្នែក​ទទេ​បាន​ឡើយ ។ យើង​អាច​ដឹង​បាន​តាម​រយៈ​ការ​ធ្វើតេស្ត​បឋម មុន​នឹង​ឈាន​ទៅ​ដល់​ការ​បញ្ជូន​ទៅ​មន្ទីរពិសោធន៍ ។

ក្រុមការងារ​ក៏​បាន​យក​សាច់​គោមួយ​ចំនួន ដោយ​វិធីសាស្ត្រ​ចៃដន្យ មក​ធ្វើតេស្ត​បឋម ដើម្បី​រកសារ​ធាតុគីមី​ដែល​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​បន្ថែម​លើ​ម្ហូបអាហារ ជា​ពិសេស​ការ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ការ​រក្សា​ទុក​ឲ្យ​បាន​យូរ ជា​លទ្ធផល​គឺ​អវិជ្ជមាន ។ តែ​ការ​ដាក់​តាំង​លក់ គឺ​ពុំ​អាច​គោរព​បាន ១០០% ទៅ​តាម​វិធានការ​អនាម័យ​ទាំងស្រុង​នៅឡើយ​ទេ ។ ជា​ប្រចាំ​ថ្ងៃ សាច់​គោ​ភាគច្រើន​ត្រូវ​បាន​លក់​អស់ទាំង​ស្រុង តាំងពី​ពេល​ថ្ងៃត្រង់ មាន​ថ្ងៃ​ខ្លះ​សល់​ដល់​ពេល​រសៀល ឬ​ពេល​ល្ងាច​ផង​ដែរ ។ ក្នុង​ករណី​ដែល​នៅ​សល់​បន្តិចបន្តួច គាត់​ទុក​បរិភោគ​ក្នុង​គ្រួសារ ឬ​យក​ទៅ​ធ្វើ​ជា​ងៀត​គោ​ជាដើម ។

មិន​ខុស​ពី​ក្រុមការងារ​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ មន្ត្រី​មន្ទីរ​កសិកម្ម បាន​បញ្ជាក់​ថា លទ្ធផល​ការ​ចុះ​ប្រមូល​ព័ត៌មាន​ស្តី​ពី​សាច់​គោ​មានគុណ​ភាព​ខុសធម្មតា​។

នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ លោកស្រី វ៉ែន សុភា​រម្យ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក៏​បាន​ដឹកនាំ​ម​ន្រី្ត​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​សហការ​ជាមួយ​ម​ន្រី្ត​សាលាស្រុក​កែវ​សីមា បាន​ចុះ​ទៅ​ដល់​ប៉ុស្តិ៍​ទ្វេភាគី​ឡា​ប៉ា​ខេ និង​បាន​ជួប​លោក​មេ​ប៉ុស្តិ៍​ផ្ទាល់ ហើយ​លោក​បាន​អះអាង​ថា ផលិតផល​ពី​សាច់ លោក​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ ដោយ​បាន​ទទួល​ការ​ណែនាំ​ពី​ស្រុក​ហើយ ពាក្យ​នេះ​និយាយ​ត​ៗ​គ្នា​លោក​ក៏​បានដឹង​ដែរ ។

បន្ទាប់​មក ក្រុម​កា​ងារ​បន្ដដំណើរ​ចុះ​មក​ផ្សារ​កែវ​សីមា (​អាជីវករ ស្មាន សំ​រ៉ូ​ត ប៉ាច សេន )​សាកសួរ​អាជីវករ​លក់​សាច់​គោ លោក​បាន​អះអាង​ដូច​គ្នា​ថា សាច់​គោ​កាប់​ក្នុង​សត្តឃាតដ្ឋាន​ស្រុក​កែវ​សីមា លក់​នៅ​ទីផ្សារ និង​គ្មាន​ការ​នាំ​ចូល​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ