ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ តុលា ២០១៥ នេះ ថ្នាក់ដឹកនាំសហព័ន្ធសហជីពសំឡេងយុវជនខ្មែរ បានស្វះស្វែងរកបទអន្តរាគមន៍ពីសំណាក់លោកជំទាវបណ្ឌិតម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង ដើម្បីដោះស្រាយរឿងនាយកក្រុមហ៊ុនរោងចក្រ «សានហ្វេ» បញ្ឈប់សមាជិកសហព័ន្ធសហជីពយុវជនខ្មែរចេញពីការងារ ។
ករណីនេះ ត្រូវកម្មករ-កម្មការិនីចាត់ទុកថា ការបញ្ឈប់ការងារសមាជិកថ្នាក់ដឹកនាំសហជីព៦នាក់ចេញពីរការងារនេះ ជាការខុសច្បាប់ និងរំលោភលើលក្ខខណ្ឌការងាររបស់កម្មករ-កម្មការិនីក្រុមហ៊ុន ត្រូវតែផ្តល់ជូនតាមសំណូមពរបស់កម្មករកម្មការនីឡើយ។
កម្មករ-កម្មការិនី មានសិទ្ធិក្នុងការធ្វើកូដកម្ម ពេលណាកម្មករ-កម្មការិនីសំណូមពរ ឬទាមទារកផលប្រយាជន៍របស់ខ្លួនមិនគួរបញ្ឈប់ការងារថ្នាក់ដឹកនាំសហជីព ដែលជាតំណាងស្របច្បាប់របស់កម្មករឡើយ ។



ចែករំលែកព័តមាននេះ