ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រណីត​ហូរ​ចូល​វៀតណាម​រាល់ថ្ងៃ ដោយសារ​សមត្ថកិច្ច​ច្រករបៀង​បើកភ្លើង​ខៀវ

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជំនួញ​ឈើប្រណីត​​​ដឹក​តាម​រថយន្ត​គ្រប់​ប្រភេទ ​ធ្វើ​ចរាចរណ៍​ទាំង​យប់​​ទាំង​ថ្ងៃ​ដូច​ហែ​កឋិន​​ សម្រុកចូល​ទៅ​ប្រទេស​វៀតណាម​ ដោយ​មានការ​បើកភ្លើង​ខៀវ​ពី​​សំណាក់​សមត្ថកិច្ច​ ដែល​មាន​តួនាទី​បង្ក្រាប​​បទល្មើស​ព្រៃឈើ​​ខុសច្បាប់​ ។

ខេត្តរតនគិរី ៖ ជំនួញ​ឈើប្រណីត​​​ដឹក​តាម​រថយន្ត​គ្រប់​ប្រភេទ ​ធ្វើ​ចរាចរណ៍​ទាំង​យប់​​ទាំង​ថ្ងៃ​ដូច​ហែ​កឋិន​​ សម្រុកចូល​ទៅ​ប្រទេស​វៀតណាម​ ដោយ​មានការ​បើកភ្លើង​ខៀវ​ពី​​សំណាក់​សមត្ថកិច្ច​ ដែល​មាន​តួនាទី​បង្ក្រាប​​បទល្មើស​ព្រៃឈើ​​ខុសច្បាប់​ ។

សព្វ​ថ្ងៃនេះ​ គេ​សង្កេត​ឃើញ​មាន​​ជំនួញ​ឈើប្រណីត​ខុសច្បាប់​​ចាប់​ផ្តើមកក្រើក​​ឡើង​វិញ​​យ៉ាង​ខ្លាំង ​ដោយ​​​ដឹក​តាម​រថយន្ត​ឡង់​គ្រី​ស្ស័រ​, ឡិច​​ស៊ី​ស, សាំ​យ៉ុ​ង, បា​ឡែ​ន រហូត​ដល់​មាន​រថយន្ត​​ខ្នាត​ធំ​កូរ៉េទៀត​ផង ហើយ​ប្រភព​ឈើ​ប្រណីត​​ចេញពី​ស្រុក​វ៉ើ​ន​​សៃ ស្រុក​​តា​វែង ស្រុក​លំ​ផាត់ ​តាម​ផ្លូវជាតិ​លេខ​៧៨ ​ចូល​ទៅ​ច្រករបៀង​ចំនួន​២​​កន្លែង ទី​១-​ច្រករបៀង​១៩​ នៅ​ខ្វះ​៥០០​ម៉ែត្រ​ទៀត ​ដល់​ច្រក​ទ្វារ​អន្តរជាតិ​​អូ​រយ៉ា​ដាវ ។ ច្រក​ទី​២ គឺ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ដែលសកម្មភាព​ជាក់ស្តែង​ បើ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​នាំ​ចេញ​ឈើប្រណីត​ខុសច្បាប់​​ចូល​ទៅ​ប្រទេស​វៀតណាម​ ។

បើ​ច្រករបៀង​១៩ នាំ​ឈើប្រណីតខុសច្បាប់​ចូល​ពេល​យប់ បើ​បូក​​សរុប​រថយន្ត​នាំ​ឈើប្រណីត​ចេញ​ទាំង​យប់​​ទាំង​ថ្ងៃ​ មិន​ក្រោម​៣០​ទៅ​៤០​ឡាន​ទេ នៅ​ក្នុង​ករណី​ជំនួញ​ឈើប្រណីតនេះ​ ត្រូវ​បាន​ក្រុម​ឈ្មួញ​មួយ​ចំនួន​លួច​ខ្សឹប​​ប្រាប់​ថា គឺ​ខាង​ខ្មែរ​មានរថយន្ត​​ស៊ី​ឈ្នួល​​ដឹក​ និង​រត់ការ​ជំនួស​​ឱ្យ​​មេ​ឈ្មួញ​ជនជាតិ​វៀតណាម​ទាំងអស់ ហើយ​ប្រភេទ​ឈើ​នាំ​ទៅ​ប្រទេស​វៀតណាម​ខុសច្បាប់​នោះ​គឺ​មាន​៣​ប្រភេទ ទី​១​-ធ្នង់ ទី​២​-នាងនួន និងទី​៣-គ្រ​ញូ​ង​ ។

គាត់​បាន​បន្ត​ទៀត​ថា មុខរបរ​ស៊ីឈ្នួល​ដឹកឈើ​​ឱ្យ​​ឈ្មួញ​វៀតណាម​មិនសូវ​ចំណេញ​ប៉ុន្មាន​ទេ​ មូលហេតុ​សមត្ថកិច្ច​តាម​ដងផ្លូវ​ច្រើន​ពេក ហើយ​យក​ថ្លៃ​ដាក់​ខែ​ខ្ពស់​ពេក ដូច​រកស៊ី​ចិញ្ចឹម​​ប្តី​គេ​ ។ សព្វ​ថ្ងៃនេះ​គេ​សង្កេត​មើល​សន្ទុះ​ឈើប្រណីត​ខុសច្បាប់​ ចេញ​យ៉ាង​ខ្លាំង​បែបនេះ​ ក្នុង​១​ខែ​ៗ សមត្ថកិច្ច​ទទួល​បាន​ពី​ចំណូល​ពី​បទល្មើស​ព្រៃឈើ​ខុសច្បាប់ រាប់​ពាន់​ដុល្លា​រភ្លេច​គិត​ភាពរលាយ​ហិន​ហោច​​សម្បត្តិ​ធនធានធម្មជាតិ​មាន​តម្លៃ​ប្រទេស​របស់​ខ្លួន​អស់ហើយ ។