ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រៀបចំ​ទុកដាក់​កូនចៅ​ត្រូវ​ស្គាល់ប្រមាណ​ផ​ង​

2 ឆ្នាំ មុន

មាតាបិតា​ទាំងឡាយ​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​ចាត់ចែង​ឱ្យ​បាន​សមគួរ​ក្នុង​រឿង​ដណ្ដឹងប្រពន្ធ​ឱ្យ​កូន ឬ​ទុកដាក់​កូនស្រី​ឱ្យ​មាន​ប្ដីសី​ធ្វើ​យ៉ាងណា​គប្បី​ឱ្យ​ស្គាល់ប្រមាណ​គឺ​មិន​តឹង​ពេក តែ​ក៏​មិន​ធូររលង់​ពេក​ទេ ទាំង​ខាង​ភាគ​ឪពុក​ម្តាយ​ទាំង​ខាង​ភាគី​កូន​គប្បី​យល់​ដល់​អធ្យាស្រ័យ​គ្នា​ទើបបាន​សុខ​ទាំង​សងខាង ។ តាម​ពិត​ទៅ​មិនមែន​ជា​ការ​រីករាយ​ក្នុង​រឿង​ទុកដាក់​កូនចៅ​ឱ្យ​មាន​គូគ្រង​នេះ​ទេ ព្រោះ​វា​អាច​នឹង​មាន​ភាព​ចម្រូង​ចម្រាស​ខ្លះ​មិន​ខាន ដោយហេតុ​ថា​ទាស់​អធ្យាស្រ័យ​គ្នា​រវាង​មាតាបិតា និង​បុត្រ​ធីតា…

មាតាបិតា​ទាំងឡាយ​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​ចាត់ចែង​ឱ្យ​បាន​សមគួរ​ក្នុង​រឿង​ដណ្ដឹងប្រពន្ធ​ឱ្យ​កូន ឬ​ទុកដាក់​កូនស្រី​ឱ្យ​មាន​ប្ដីសី​ធ្វើ​យ៉ាងណា​គប្បី​ឱ្យ​ស្គាល់ប្រមាណ​គឺ​មិន​តឹង​ពេក តែ​ក៏​មិន​ធូររលង់​ពេក​ទេ ទាំង​ខាង​ភាគ​ឪពុក​ម្តាយ​ទាំង​ខាង​ភាគី​កូន​គប្បី​យល់​ដល់​អធ្យាស្រ័យ​គ្នា​ទើបបាន​សុខ​ទាំង​សងខាង ។

តាម​ពិត​ទៅ​មិនមែន​ជា​ការ​រីករាយ​ក្នុង​រឿង​ទុកដាក់​កូនចៅ​ឱ្យ​មាន​គូគ្រង​នេះ​ទេ ព្រោះ​វា​អាច​នឹង​មាន​ភាព​ចម្រូង​ចម្រាស​ខ្លះ​មិន​ខាន ដោយហេតុ​ថា​ទាស់​អធ្យាស្រ័យ​គ្នា​រវាង​មាតាបិតា និង​បុត្រ​ធីតា ដូច្នេះ​នៅ​ក្នុង​សិក្ខាបទ​ទី​៤​របស់​មាតាបិតា​នេះ​មិនមែន​ត្រូវ​ធូររលុង​ពេក​ទេ ប៉ុន្តែ​តឹងរ៉ឹង​ពេក​ទៅ​ក៏​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​បាន​ដែរ ដូច​មា​ន​​ពាក្យ​មួយ​ឃ្លា​បាន​ចែង​ថា សេចក្ដី​ស្នេហា​ជា​ផ្នូរ​កប់​ព្រលឹង​មនុស្ស បាន​សេចក្ដី​ថា​ជា​ការ​ស្លាប់ចិត្ត ហើយ​ពិតជា​លំបា​ក​នឹង​ស្រោចស្រង់​ណាស់ មនុស្ស​ហ៊ាន​ធ្វើ​អ្វី​ៗ​ទាំងអស់​ព្រោះ​រឿង​ស្នេហា​នេះឯង ។

ដូច្នេះ​ការ​បង្វែរ​ឱ្យ​ខុស​ទិស​ដៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​កូន ម៉ែឪ​ត្រូវ​តែ​ប្រយ័ត្ន​ផង ក្រែងលោ​ធ្ងន់​លើស​ដើម ធើ្វ​អ្វី​ៗ​ក៏​ត្រូវ​តែ​ឆ្លាត​ដែរ ទើប​មិនសូវ​ប្រទះ​នូវ​បញ្ហា​ស្មុគស្មាញ កើតមក​ជា​មនុស្ស​ត្រូវ​សិក្សា​ស្វែង​យល់​ត្រូវ​សាង​សមត្ថភាព​ក្នុង​តួនាទី​របស់​ខ្លួន​ឱ្យ​ខ្ពស់​ទើប​ជា​ការ​ប្រពៃ ចំណុច​ណា​ដែល​គួរ​អធ្យាស្រ័យ​បាន​ក៏​គួរ​យោគយល់​ខ្លះទៅ​ដើម្បី​សុខ​ទាំងអស់​គ្នា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ