រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីគេប្រទះឃើញសាកសពបុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សមានសតិមិនគ្រប់ ដែលសង្ស័យថា ស្លាប់ដោយសារលង់ទឹក កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២៤ តុលា ២០១៥ ស្ថិតនៅចំណុចអូរតាអៀម ក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសុខ សំណាង អាយុប្រហែល១៩ឆ្នាំ (ជាមនុស្សមិនគ្រប់ទឹក) មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ មានម្តាយឈ្មោះចាន់ អេង អាយុ៥០ឆ្នាំ ជាស្ត្រីមេម៉ាយ មានមុខរបរដកព្រលិតលក់។
បើតាមស្ត្រីជាម្តាយឱ្យដឹងថា កូនប្រុសគាត់បានបាត់ពីផ្ទះតាំងពីរសៀលថ្ងៃទី២៣ តុលា ដោយមិនដឹងទៅណាទេ ខណៈនោះក៏បាននាំគ្នាដើររកដែរ តែរកមិនឃើញ ។ ស្រាប់តែនៅវេលាព្រឹកថ្ងៃទី២៤ តុលា នេះ ត្រូវគេភ្ញាក់ផ្អើលប្រទះឃើញសាកសពទៅវិញ ដែលស្លាប់ដោយសារលង់ទឹកទៅវិញ ។




ចែករំលែកព័តមាននេះ