ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​នេសាទ​ចាប់​បាន​ចោរ​សមុទ្រ​៣​នាក់ ខណៈ​ជិះទូក​មក​លួច​ក្តាម​ទាំង​យប់

8 ឆ្នាំ មុន

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជា​នេសាទ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ព័ទ្ធ​ចាប់​ជនសង្ស័យ​៣​នាក់ (​ចោរ​សមុទ្រ​) ខណៈ​កំពុង​ធ្វើ​សកម្មភាព​ជិះទូក​មក​លួច​អូស​យក​ក្តាម​របស់​ប្រជា​នេសាទ​ដែល​ខំ​រកបាន កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៤ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ត្រូវ​បាន​ចាប់​ប្រគល់​ទៅ​ឱ្យ​ខាង​នគរបាល​ដែនទឹក ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ប្រភព​ពី​អ្នកនេសាទ​ម្នាក់​បានឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​នោះ គាត់​បានឃើញ​ជនសង្ស័យ​ជិះទូក​មក​លួច​ក្តាម ពេល​នោះ​រូប​គាត់​ក៏​ទូរស័ព្ទ​ហៅ​គ្នីគ្នា​ដែល​ជា​អ្នកនេសាទ​ដូច​គ្នា ជិះទូក​២០​គ្រឿង​មក​ក​ន្លែ​កើតហេតុ ធ្វើការ​ព័ទ្ធ​ចាប់​ទូក​របស់​ជនសង្ស័យ​ខាងលើ ទើប​ក្របួច​ជាប់​ទាំង​៣​នាក់​តែ​ម្តង ។

អ្នកនេសាទ​នោះ​បន្ត​ថា កន្លង​មក​ពួក​គាត់​តែងតែ​បាត់​ក្តាម​អស់​រាប់​ពាន់​ក្តាម​មក​ហើយ ហើយ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ដែរ តែ​មិន​ដែល​ឃើញ​ចាប់​បាន​នោះ​ទេ ទើប​ថ្ងៃនេះ ពួក​គាត់​ព័ទ្ធ​ចាប់​ដោយ​ខ្លួនឯង​តែ​ម្តង ។ បច្ចុប្បន្ន ក្រុម​ប្រជា​នេសាទ​ជាង​១០០​នាក់ កំពុង​រង់ចាំ​ការ​កាត់ទោស​របស់​ខាង​អាជ្ញាធរ​ផង​ដែរ ។