ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត គេច​ពី​ដើមឈើ​រលំ​កាត់​ផ្លូវ ទៅបុក​រថយន្ត​មួយគ្រឿង បណ្ដាល​ឲ្យ​ខូចខាត​ជា​ដំណំ និង​របួសធ្ងន់​ម្នាក់ សំណាង​នាយប៉ុស្តិ៍ គេច​ផុតពី​គ្រោះថ្នាក់​

2 ឆ្នាំ មុន
  • កំពង់ចាម

​ខេត្តកំពង់ចាម​៖ ភ្លៀងខ្យល់​កន្ត្រាក់ ជាហេតុ​បណ្ដាលឱ្យ​រលំ​ដើមឈើ ១​ដើម កាត់​ទទឹងផ្លូវ​ជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​អំពិល ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ​។ ជាមួយ​នោះ លោកនាយ​ប៉ុស្តិ៍…

​ខេត្តកំពង់ចាម​៖ ភ្លៀងខ្យល់​កន្ត្រាក់ ជាហេតុ​បណ្ដាលឱ្យ​រលំ​ដើមឈើ ១​ដើម កាត់​ទទឹងផ្លូវ​ជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​អំពិល ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ​។ ជាមួយ​នោះ លោកនាយ​ប៉ុស្តិ៍ បាន​ដឹកនាំ​កម្លាំង ចុះទៅ​កាប់​ដើមឈើ​នោះ​ចេញ ដើម្បី​កុំអោយ​ស្ទះចរាចរណ៍ តាម​ដងផ្លូវ លុះ​នៅវេលា​ម៉ោង​២១ និង ៣០​នាទី ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០២១ ចំណុច​មុខផ្ទះ ឈ្មោះ សេក សុខន ក៏​ស្រាប់​តែមាន​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​រវាងរ​ថយ​ន្ត និង​រថយន្ដ បណ្ដាលឱ្យ​រង​ការខូចខាត​ជា​ទម្ងន់​។ សំណាង​នាយប៉ុស្តិ៍ គេច​ផុតពី​គ្រោះថ្នាក់ ដោយ​មករ​បួស​អ្នកបើកបរ​រថយន្ត​កម្រិតធ្ងន់ ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​ជាបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រៃឈរ​។​

​លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការនគរបាល​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹងថា កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ខ្វិត​ធំ បាននាំគ្នា​កាប់​ដើមឈើ​មួយ​ដើម ដែល​រលំ​មកលើ​ផ្លូវថ្នល់​ស្របពេល ដែល​កំពុង​បំពេញភារកិច្ច​នោះ ក៏មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-4076 បើកបរ​ដោយ​ឈ្មោះ សៀម វណ្ណៈ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​នៅ ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បានគេច​ពី​ដើមឈើ​រលំ​កាត់​ថ្នល់ បាន​បុក​រថយន្ត​ម៉ាក​FUSO (​វ៉េ​អង​) ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-36960 បើកបរ​ដោយ​ឈ្មោះ ប្រុស ធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ​បើកបរ​ក្នុង​ទិស​ពី​កើ​តទៅ​លិច បញ្ច្រាសទិស​គ្នា​លាន់​ដូច​រន្ទះ​ធ្វើឱ្យ​រថយន្ត​ទាំង​២​គ្រឿង រង​ការខូចខាត​ជា​ដំណំ​។​

​អធិការនគរបាល​ស្រុក​ព្រៃឈរ ប្រាប់​បន្តថា រថយន្ត​នោះ បាន​ជ្រុល​មក​កិន​ម៉ូតូ ០១​គ្រឿង​ទៀត ម៉ាក suzuki smah ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ នគរបាល 1-9684 ម្ចាស់​ឈ្មោះ​ញឹម ឌឿ​ន ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដង្កោ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ឋា​នះ​នាយប៉ុស្ដិ៍​ខ្វិត​ធំ ដែល​ឈប់​នៅ ជាយ​ថ្នល់​ខាងជើង ហើយ​កំពុង​ឈរ​ធ្វើ​ចរាចរណ៍ ដោយមាន​បញ្ចាំង​ភ្លើង​ពិល​លើក​ចុះ​លើក​ឡើងជា​សញ្ញា​ដើម្បី​ឲ្យ​យានយន្ត ដែល​ចរាចរ​តាម​ដងផ្លូវ​បានឃើញ​។ ប្រសិនណាបើ​រត់​យន្ត​នោះ​មិន​បើក​ជា​ដើមឈើ​គឺអាច​នឹង​មក​បុក​ចំ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល អាច​នឹង​បណ្ដាល​ឲ្យ​រងគ្រោះថ្នាក់​ជាក់​ជាមិនខាន​។​

​នៅក្នុង​ហេតុការណ៍​នោះ គឺ​មកពី​មូលហេតុ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ កំពង់ចាម 3A.4076 គេច​ពី​ដើមឈើ​រលំ​កាត់​ថ្នល់ ហើយ​បណ្ដាលអោយ​របួស​មនុស្ស​ប្រុស ០១​នាក់​ធ្ងន់ (​ឈ្មោះ សៀម វណ្ណៈ បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រៃឈរ​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្រៅពីនេះ គឺ​ខូចខាត​ម៉ូតូ ០១​គ្រឿង និង​រថយន្ត ០២​គ្រឿង លក្ខណៈ​ធ្ងន់​។ ចំពោះ​វត្ថុតាង​ទាំង ០៣​គ្រឿង ត្រូវបាន​ជំនាញ​យកមក​រក្សាទុក​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ