ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ដៃ​ព្រុយ​ត្រីរ​សាត់អណ្តែត​ពេល​សាឡា​ង​អស់​ជីវិត

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​គួរ​ឱ្យ​អាណិត​ម្នាក់ ដែល​កើតមក​មាន​ដៃ​ប្រៀប​ដូច​ជា​ព្រុយ​ត្រី និង​មាន​តែ​ជើង​នោះ គ្រប់​គ្នា​ដែល​ធ្លាប់​ឆ្លងកាត់​កំពង់ចម្លង​អ្នក​លឿង​ពិតជា​បានឃើញ ដោយសារ​តែ​រូបគេ​តែង​ដើរ​សុំទាន​នៅ​លើ​សាឡា​ងនោះ

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​គួរ​ឱ្យ​អាណិត​ម្នាក់ ដែល​កើតមក​មាន​ដៃ​ប្រៀប​ដូច​ជា​ព្រុយ​ត្រី និង​មាន​តែ​ជើង​នោះ គ្រប់​គ្នា​ដែល​ធ្លាប់​ឆ្លងកាត់​កំពង់ចម្លង​អ្នក​លឿង​ពិតជា​បានឃើញ ដោយសារ​តែ​រូបគេ​តែង​ដើរ​សុំទាន​នៅ​លើ​សាឡា​ងនោះ ។ ប៉ុន្តែ​ពេល​នេះ មាន​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ហើយ ដែល​កំពង់ចម្លង​បាន​ស្លាប់​ទៅ ហើយ​អ្វី​ៗ​ក៏​មានការ​ប្រែប្រួល​ដែរ រាប់​ទាំង​បុគ្គលិក​សាឡា​ង អ្នក​លក់ដូរ​ផ្សេង​ៗ និង​រាប់​ទាំង​ក្មេង​ប្រុស​ពិការ​សុំទាន​នេះ​ផង​ដែរ ។

ការ​បាន​ជួប​គេ​លើក​នេះ (​មុន​បុណ្យ​ភ្ជុំបិណ្ឌ​) ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដោយសារ​ក្មេង​ប្រុស​ពិការ​គ្មាន​ដៃ​នេះ ធំធាត់​ក្លាយជា​ក្មេង​ប្រុស​ជំទង់​ម្នាក់​ទៅ​ហើយ ។ ក្មេង​ប្រុស​ពិការ​រូប​នេះ​ឈ្មោះ លាង រស្មី ពេល​នេះ​មាន​អាយុ​១៧​ឆ្នាំ ឪពុក​ឈ្មោះ ហ៊ុយ គី​ម​លាង ម្តាយ​ឈ្មោះ ផុ​ន ច​ន្ថា មាន​បងប្អូន​ប្រុស​៥​នាក់ (​ស្រី​១​នាក់​) រស់នៅ​ភូមិ​លេខ​៦ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុ​ម​ពាម​រក៍ ។

លាង រស្មី បាន​រៀបរាប់​អំពី​ឆាកជីវិត​ពិត​របស់​ខ្លួន​ឱ្យ​ដឹង​ថា កើតមក​ដឹងក្តី​អាយុ​បាន​៤​ទៅ​៥​ឆ្នាំ ម្តាយ​ឪពុក​ឱ្យ​ដើរ​សុំទាន​គេ​រហូត​ដល់​អាយុ​១៧​ឆ្នាំ ក៏​នៅ​តែ​ដើរ​សុំទាន​គេ ព្រោះ​គ្មាន​ដៃ​សម្រាប់​ប្រកប​មុខរបរ​អ្វី​បាន​ឡើយ ។ ពី​មុន​សុំ​នៅ​លើ​សាឡា​ង តែ​ពេល​កំពង់ចម្លង​ត្រូវ​ចប់​ដោយ​ការ​ឆ្លងស្ពាន​គ្មាន​ការ​ចម្លង​តទៅ​ទៀត​នោះ ពិតជា​ធ្វើ​ឱ្យ​ជីវិត​ដែលរ​ស់នឹង​ការ​សុំទាន​លើ​សាឡា​ង ហាក់ដូចជា​ស្លាប់​តាម​សាឡា​ង​អ្នក​លឿង​ដែរ ។

បន្ទាប់​ពី​កំពង់ចម្លង​ត្រូវ​ស្លាប់​ទៅ ជីវិត​ជា​អ្នក​សុំទាន​នៅ​លើ​សាឡា​ង ក៏​ក្លាយជា​អ្នក​ដើរ​សុំទាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​រៀនសូត្រ​តាម​រយៈ​អង្គការ​តំណក់ទឹក ។ ជីវិត​ជា​អ្នក​សុំទាន​នៅ​ដី​ក្រុង​មិន​ងាយស្រួល​នោះ​ទេ អាច​ត្រូវ​អាជ្ញាធរ​ចាប់​ប្រមូល​ទៅ​ដាក់​ម្តុំ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី សម្រាប់​រូបគេ​មិន​ចោទ​ជា​បញ្ហា​ទេ​។ ប៉ុន្តែ​អ្វី​ដែល​លំបាក​នោះ គឺ​ការ​រស់នៅ​ឆ្ងាយ​ពី​ផ្ទះ ពិបាក​គ្រប់សព្វ តាំងពី​ហូប​បាយ ពេល​បត់ជើងតូច ពេល​ងូតទឹក​ត្រូវ​រក​មិត្តភក្ដិ​ជួយ​។

បើ​នៅផ្ទះ​មាន​ម្ដាយ​ឪពុក ឬ​បងប្អូន​ជួយ​ជា​ទម្លាប់​ទៅ​ហើយ​ដូច​ជា ការ​បញ្ចុក​បាយ ជួយ​ដោះ​សម្លៀក​បំពាក់ ឬ​ស្លៀកពាក់ ។ ថ្វីបើ​បែប​នេះ​ក្ដី លាង រស្មី បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​រៀនសូត្រ​ឱ្យ​ពូកែ ខំ​សុំទាន​គេ​ឲ្យ​បាន​ច្រើន ដើម្បី​សន្សំ​ប្រាក់​ធ្វើ​ដើមទុន​សម្រាប់រ​កស៊ី លើ​មុខ​ជំនួញ​អ្វីមួយ ឱ្យ​ត្រូវ​នឹង​មុខ​ជំនាញ​របស់​ខ្លួន ។ លំនៅ​ឋាន​របស់ លាង រស្មី ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ​តាម​ទំហំ​ដី ។ លាង រស្មី ដែល​តាំងពី​ដើម​រៀង​មក​ជា​អ្នក​សុំទាន​នោះ បាន​លើកដៃ​ពិការ​ផ្គុំ​គ្នា​ទទួល​អំណោយ ដែល​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​បាន​ជួយ​ឧ​ប​ត្ថ​ម​ចំនួន​៥​ម៉ឺ​ន​រៀល ។

ពេល​ទទួល​អំណោយ គាត់​បាន​ថ្លែងអំណរគុណ ហើយ​ជូនពរ ដោយ​មិន​ភ្លេច​បួងសួង​សម្រាប់​ខ្លួនឯង​ទេ គឺ​គាត់​តែងតែ​បួងសួង​ផ្តល់​ឱ្យ​ខ្លួនឯង​ពេល​មាន​ជាតិ​ក្រោយ សូមកុំ​ឱ្យ​ពិការ​ដូច​ជាតិ​នេះ​ទៀត ៕