ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​របស់​ព្រះ​ចៅអធិការ​វត្ត​យាយ​ទេព ផ្តល់​ជូន​គ្រួសារ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ក្នុងស្រុក​រលាប្អៀរ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ រួម​ជាមួយ​លោក​ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង​, មន្ត្រី​សាខា​កាកបាទក្រហម និង​អាជ្ញាធរ​មូលដ្ឋាន កាលពី​រសៀល​ថ្ងៃ​ទី​២៣ តុលា ២០១៥ បាន​នាំ​យក​អំណោយ​មនុស្ស​ធ៌​ម​ទៅ​ចែក​ជូន​គ្រួសារ​ដែល​រង​គ្រោះ ដោយ​អគ្គិភ័យ​ឆាបឆេះ​លំនៅ​ឋាន​មួយ​ខ្នង​អស់​គ្មាន​សល់ ក្នុងភូមិ​ទ្រា​

ខេត្តកំពង់ឆ្នាំង ៖ លោក​សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ រួម​ជាមួយ​លោក​ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង​, មន្ត្រី​សាខា​កាកបាទក្រហម និង​អាជ្ញាធរ​មូលដ្ឋាន កាលពី​រសៀល​ថ្ងៃ​ទី​២៣ តុលា ២០១៥ បាន​នាំ​យក​អំណោយ​មនុស្ស​ធ៌​ម​ទៅ​ចែក​ជូន​គ្រួសារ​ដែល​រង​គ្រោះ ដោយ​អគ្គិភ័យ​ឆាបឆេះ​លំនៅ​ឋាន​មួយ​ខ្នង​អស់​គ្មាន​សល់ ក្នុងភូមិ​ទ្រា​ខាងជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខណៈ​ដែល​ឪពុក​ម្តាយ​មិន​នៅ ដោយ​កូន​តូច​បង្កាត់ភ្លើង​ដាំបាយ ។

លោក​សោម វឺ​ន បាន​បញ្ជាក់​ថា គ្រួសារ​ខាងលើ​មាន​ប្តី​ឈ្មោះ​កែវ វាសនា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​នៅ​ថ្ងៃ​កើតហេតុ​នៅ​ថ្ងៃ​ទី​២២ តុលា  ២០១៥ នៅ​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​នោះ ពេល​ឪពុក​ម្តាយ​មិន​នៅផ្ទះ ដោយ​បុរស​ជា​ប្តី​ទៅ​ធ្វើការ​ជា​ជាងសំណង់ និង​ប្រពន្ធ​ទៅ​ស៊ីឈ្នួល​លាងចាន​នៅ​អាហារ​ដ្ឋា​ន​មួយ នៅ​សល់​តែ​កូន​តូច​២​នាក់​នៅផ្ទះ ។

មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អគ្គិភ័យ​កើតឡើង គឺ​ដោយសារ​កូន​តូច​បង្កាត់ភ្លើង​ដាំបាយ បណ្តាល​ឱ្យ​ភ្លើង​ឆេះ​ផ្ទះ​អស់ ដែល​មាន​ទំហំ​៤​គុណ​៥​ម៉ែត្រ ដំបូល​និង​ជញ្ជាំង​ប្រក់​ស្លឹក ក្រាល​រនាប​ប្ញ​ស្សី ។ ជាមួយ​និង​ឆេះ​ផ្ទះ​មួយ​ខ្នង ក៏​នៅ​មានការ​ខូចខាត​អង្ករ​៥០​គីឡូក្រាម ទូរទស្សន៍​១​គ្រឿង​, សៀវភៅ​គ្រួសារ​សំបុត្រ​កំណើត សម្លៀក​បំពាក់ និង​សម្ភារ​មួយ​ចំនួន​ទៀត ។

លោក​បាន​បន្ត​ថា ចំពោះ​អំណោយ​ដែល​បាន​ត្រូវ​ផ្តល់​ជូន​គ្រួសារ​រង​គ្រោះ​ខាងលើ​នេះ មាន​អង្ករ​៣០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, មុង​១, ភួយ​១, ក្រមា​១, សារុង​១, ថវិកា​អនុ​សាខា​៥​ម៉ឺន​រៀល និង​សម្ភារ​ផ្ទះបាយ​.. ចានឆ្នាំង ចង្ក្រាន​..​ជា​ច្រើន​ទៀត ជា​អំណោយ​របស់​ព្រះ​ចៅអធិការ​វត្ត​ទេព ធីតា​រាម ហៅ​វត្ត​លោកយាយ​ទេព  ។

ក្រោយ​ពី​ទទួល​អំណោយ គ្រួសារ​រង​គ្រោះ​ខាងលើ មាន​សេចក្តី​រីករាយ និង​សួ​ម​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាលស្រុក លោកនាយក​សាខា​កាកបាទក្រហម​ខេត្ត និង​ជា​ពិសេស​ព្រះ​គ្រូ​ចៅអធិការ​វត្ត​លោកយាយ​ទេព ដែល​បាន​យកចិត្ត​ទូក​ដាក់ ដល់​គ្រួសារ​គាត់​ដែល​កំពុង​ខ្វះខាត​នេះ ៕