ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ពោធិ៍ ដែល​រលំក្នុង​ខេត្ត​ត្បូងឃ្មុំ ពុំ​មែន​ជាដើម​ពោធិ៍​ប្រវត្តិ​ស្នេហា​“​ទុំ​ទាវ​”​ទេ

2 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ខ្លាំង កើត​មាន​ស្ទើរតែ​ទូ​ទាំង​ខេត្ត​ក្រុង ក្នុង​ប្រទេស​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី​០៦ ឧសភា ២០២១​នេះ នៅ​លើ​បណ្តា​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ចែកចាយ​រំលែក​បន្ត​យ៉ាងច្រើន…

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ខ្លាំង កើត​មាន​ស្ទើរតែ​ទូ​ទាំង​ខេត្ត​ក្រុង ក្នុង​ប្រទេស​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី​០៦ ឧសភា ២០២១​នេះ នៅ​លើ​បណ្តា​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ចែកចាយ​រំលែក​បន្ត​យ៉ាងច្រើន នូវ​រូបភាព​ប៉ុន្មាន​សន្លឹក ពី​គណនី​មួយ​ឈ្មោះ​ថា Lida Sea អម​ដោយសារ​ដាក់​ថា «​ដើម​ពោធិ៍ ប្រវត្តិ​ស្នេហា រឿង​ទុំ​ទាវ នៅ​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​ជើង​ខាល ជា​សាក្សី ពេល​នេះ ត្រូវ​ខ្យល់​បោកបក់​ដួលរ​លំហើយ ឱ​ដើមឈើ​ស្នេ​ហ៌​អើយ មាន​អារម្មណ៍​ថា សោកស្តាយ​ខ្លាំង​ណាស់ ដើម​ពោធិ៍​សាក្សី​ស្នេ​ហ៌​ប្រវត្តិសាស្ត្រ​» ។

នា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៦ ឧសភា​នេះ តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​លោក ម៉ៅ ឌុ​ង នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ថា ដើម​ពោធិ៍ ដែល​បានរ​លំបាក់​នោះ គឺជា​ដើម​ពោធិ៍ អ្នកតា​ក្រហម​.​ក ដែល​ដុះ​នៅ​ជិត​ដើម​ពោធិ៍ ទុំ និង​ទាវ នៅ​ជើង​ខាល ក្នុង​ខេត្ត​ត្បូងឃ្មុំ ។ លោក ម៉ៅ ឌុ​ង អះអាង​ប្រាប់​តាម​ទូរស័ព្ទ​ថា មិនមែន​ជាដើម​ពោធិ៍ ទុំ​ទាវ នោះ​ទេ ។

លោកនាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ ប្រាប់​បន្ថែម​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន ដែល​បាន​ចុះ​ផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​រួច​មក ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ចាប់​ឲ្យ​ជំនាញ​ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​មើល នៅ​ព្រលប់​ថ្ងៃ​ទី​០៦ ឧសភា ពេល​ទៅ​ដល់​ឃើញ ដើម​ពោធិ៍​មួយ​ដើម​ធំ ដែលរ​លំបាក់ ដោយ​ខ្យល់​កន្ត្រាក់​នោះ​គឺជា​ដើម​ពោធិ៍ អ្នកតា​ក្រហម​ក ដែល​ដុះ​នៅ​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ ពី​ដើម​ពោធិ៍ “​ទុំ​ទាវ​” នៅ​ក្នុងភូមិ​ជើង​ខាល ឃុំ​ម៉​ង់​រៀវ ស្រុក​ត្បូងឃ្មុំ ។ ទោះជា​យ៉ាងណា អាជ្ញាធរ​នឹង​ធ្វើការ​រៀបចំ ដាំ​ដើម​ពោធិ៍ ដែល​រលំ​នោះ ឡើង​វិញ ។

តាម​រយៈ​សាច់​រឿង “​ទុំ​ទាវ​”​បាន​កើតឡើង​នៅ​ភូមិ ពោធិ៍​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ សព្វ​ថ្ងៃនេះ ។ យោង​តាម​សម្តី​អ្នកស្រុក​បាន​និយាយ​ត​ៗ​គ្នា​ថា បច្ចុប្បន្ន​នេះ ដើម​ពោធិ៍ “​ទុំ​” នៅ​ម្ខាង​ផ្លូវជាតិ​លេខ​៧ និង​ដើម​ពោធិ៍ “​ទាវ​” នៅ​ទល់មុខ​គ្នា​ចម្ងាយ​ប្រហែល ៤០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ