ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រង​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​សេ​១២៥​និង​រថយន្ត​ហា​យ​លែ​ន​ឌឺរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ​​សេ​១២៥ និង​រថយន្ត​ហា​យ​លែ​ន​ឌឺរ​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ​​សេ​១២៥ និង​រថយន្ត​ហា​យ​លែ​ន​ឌឺរ​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៩ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​២៣ តុលា ២០១៥ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-6478 បើក​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ចំណែក​រថយន្ត​ហា​យ​លែ​ន​ឌឺរ ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2x-4558 ក៏​បើក​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​២៥៣ ខណៈ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​រវាងផ្លូវ​ទាំង​២ ម៉ូតូ​បម្រុង​ឆ្លង​​ផ្លូវ​ក៏​ត្រូវ​រថយន្ត​ហា​យ​លែ​ន​ឌឺ​របុក​យ៉ាង​ពេញទំហឹង​អូស​ជាប់​ម៉ូតូ​ប្រហែល​ជាង​១០​ម៉ែត្រ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​ទាំង​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕