រាជធានីភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២៣ តុលា ២០១៥នេះ ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ចាក់បេតុងបញ្ចប់ នៃកំណាត់តួស្ពានចុងក្រោយ ប្រវែង៩០ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ត្រូវជាបរិមាណបេតុងសរុប៦១០ម៉ែត្រគូប ។ គិតត្រឹមថ្ងៃនេះ លទ្ឋផលការងារសម្រេចបាន៨៥%នៃគម្រោងហើយ ។
សាលារាជធានីភ្នំពេញបាននិងកំពុងជំរុញការងារដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នថ្ងៃទី២១ វិច្ឆិកា ២០១៥ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យអំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ។





ចែករំលែកព័តមាននេះ