ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ ​មេឃ​កំពុង​ធ្លាក់​ភ្លៀងនិង​ខ្យល់​ខ្លាំង រលំ​ផ្ទាំង​ប៉ាណូ​ធំ កាត់​ទទឹង​ផ្លូវជាតិ​លេខ​២

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី ០៦ ខែឧសភា ឆ្នាំ​២០២១​នេះ ខណៈ​ដែល​រាជធានី​ភ្នំពេញ កំពុង​រង​នូវ​អាកាសធាតុ ភ្លៀង​ធ្លាក់​យ៉ាង​សន្ធប់ លាយឡំ​ជាមួយ​ខ្យល់​បោក​យ៉ាង​ខ្លាំង​ផង​នោះ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី ០៦ ខែឧសភា ឆ្នាំ​២០២១​នេះ ខណៈ​ដែល​រាជធានី​ភ្នំពេញ កំពុង​រង​នូវ​អាកាសធាតុ ភ្លៀង​ធ្លាក់​យ៉ាង​សន្ធប់ លាយឡំ​ជាមួយ​ខ្យល់​បោក​យ៉ាង​ខ្លាំង​ផង​នោះ បាន​បណ្តាល​អោយ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ បាន​ដួល​រលំ​កាត់​ទទឹង​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ នៅ​ចំណុច​ទល់មុខ​នឹង​រោងចក្រ​បារី​សេក ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ការ​ប៉ាក់​រលំ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​ខាងលើ បាន​ធ្វើ​អោយ​លំហូរ​ចរាចរណ៍ របស់​បងប្អូន​ពលរដ្ឋ​មួយ​ចំហៀង​ផ្លូវ មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ ពោល​គឺ​ចំណែក​ផ្លូវ ដែល​ត្រូវធ្វើ​ដំណើរ​ពី​តំបន់​ចាក់​អង្រែ ឆ្ពោះ​ឡើង​ទៅ​ស្ពាន​អាកាស​ក្បាលថ្នល់ ។

ក្នុង​ករណី​បាក់​រលំ​ប៉ាណូ​ខាងលើ​នេះ ពុំ​មាន​បណ្តាល​អោយ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​ឡើយ ព្រោះ​កំឡុង​ពេល​បាក់​រលំ ពុំ​មាន​អ្នកដំណើរ​ឆ្លងកាត់ ។

ដោយឡែក ចរាចរណ៍​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទាំង​រថយន្ត និង​ម៉ូតូ​វិញ គឺ​មានការ​កកស្ទះ គួរសម ខណៈ ដែល​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​តាំងពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​នេះ រហូត​មក​ដល់​ម៉ោង​៦​និង​៤០​នាទី​នេះ ក៏​ពុំ​ទាន់​រាំង​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ