ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្ដមសេនីយ៏ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង តាមប្រមាញ់និងចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ដែលជាមុខសញ្ញាចោរលួចលុយចំនួនជិត១ម៉ឺនដុល្លារ ពីខេត្តស្ទឹងត្រែង រត់គេចខ្លួនមកពួនសម្ងំនៅផ្ទះសាច់ញាតិ ស្ថិតនៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២២ តុលា ២០១៥ ។
ក្រោយពីចាប់ខ្លួនជនសង្ស័យបានហើយ កងរាជអាវុធហត្ថខេត្តស្វាយរៀងក៏ប្រគល់ទៅឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ