ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងចម្រុះ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​​ខុស​ច្បាប់​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ពាមរាំង

10 ឆ្នាំ មុន

​ខេត្ត​កណ្តាល ៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ពាម​រាំង សហ​ការ​ជា​មួយ​កម្លាំង​ជល​ផល​​ស្រុក​លើក​ដែក និង​កម្លាំងប្រជា​សហគមន៍​ឃុំ​​ពាមរាំង ​សរុប​​កម្លាំង​១២នាក់ និង​​ទូក​៣គ្រឿង ​ដែល​ដឹក​នាំ​​​ដោយ​លោក មាស សាន់ ប្រធាន​​ជល​ផល​ស្រុក​លើក​ដែក ចេញ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​​​​នៅ​រសៀល​ថ្ងៃទី​២៣ តុលា ២០១៥ នេះ នៅ​​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ពាមរាំង ​។​

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាង​លើ ​កម្លាំង​ចម្រុះ​​រឹប​អូស​បាន​​ឧបករណ៍​នេសាទ​ខុស​ច្បាប់​​​ដែល​ជន​ល្មើស​​​បានលួច​ធ្វើ​សកម្ម​ភាព​ ​មាន​ដូច​ជា របាំង​ស្បៃមុង​ប្រវែង​៣.៥០០ម៉ែត្រ បង្គោល​១.១០០ និង​លែង​កូនត្រី​​គ្រប់ប្រភេទ​ចំនួន​១៥០គីឡូក្រាម ​​ចូល​ទៅ​ក្នុង​ទឹក​បឹង​ផង​ដែរ ។

ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​រឹប​អូស​ខាង​លើ ​បាន​ប្រគល់​ឱ្យ​កម្លាំង​ជំនាញជល​ផល​ដើម្បី​​យក​ទៅ​​​​បំផ្លាញ​​ចោល ៕