រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់សម្តេចផ្ទាល់បង្ហោះនៅប៉ុន្មាននាទីមុននេះមានខ្លឹមសារទំាងស្រុងថា “រទេះលក់ម្ហូបអាហារ និង ភេសជ្ជៈ រួមទាំងកាហ្វេចល័ត (Mobile Coffee) ដែលមានលក់នៅតាមផ្លូវក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ គឺកំពុងពេញនិយមរបស់ប្រជាពលរដ្ឋ យុវជន និង សិស្សានុសិស្ស ព្រមទាំងទេសចរបរទេសផងដែរ ។
សូមប្រជាពលរដ្ឋចូលរួមផលិត និងលក់ម្ហូបអាហារ និង ភេសជ្ជៈមិនខូចគុណភាព ជាមួយតម្លៃសមរម្យ ។ ម្ហូបអាហារ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ត្រូវតែមាន អនាម័យ និងគុណភាពល្អមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកទទួលទាន”៕
ចែករំលែកព័តមាននេះ