ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​ជិត​ទូក​ដឹក​ភ្ញៀវ​ទេស​ចរណ៍ ផ្អើល​អស់​ពលរដ្ឋ​រស់នៅ​ក្បែរ​មាត់​ព្រែក

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្បែរ​មាត់​ព្រែក បាន​ប្រទះ​ឃើញ​សាកសព​.​ជនបរទេស​ម្នាក់​ស្លា​.​ប់​នៅ​ក្នុង​ទឹក​ព្រែក​កំពង់បាយ នៅ​ក្បែរ​ច្រាំង និង​ជិត​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល រួច​ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​មក​ពិនិត្យ​សាកស​.​ព…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្បែរ​មាត់​ព្រែក បាន​ប្រទះ​ឃើញ​សាកសព​.​ជនបរទេស​ម្នាក់​ស្លា​.​ប់​នៅ​ក្នុង​ទឹក​ព្រែក​កំពង់បាយ នៅ​ក្បែរ​ច្រាំង និង​ជិត​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល រួច​ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​មក​ពិនិត្យ​សាកស​.​ព កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​ជំនាញ និង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួម​នឹង​លោក​វេជ្ជបណ្ឌិត​មក​ពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ​។ ក្រោយមក​កម្លាំង​សមត្ថកិច្ច ក៏​បាន​លើក​សាកស​.​ព​ជន​រង​គ្រោះ​ឡើង​លើគោក ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ក្រែង​ការ​ស្លា​.​ប់រប​សប់​ជន​រង​គ្រោះ​នេះ ដោយសារ​ករណី​ឃាត​.​កម្ម​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ក្រោយមក សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​ជា​ជំហាន​ដំបូង គឺ​ឲ្យ​ក្រុម​គ្រូពេទ្យ​យក​សំណាក​ជន​រង​គ្រោះ​ទៅ​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​១៩ ហើយ​ការ​ពិនិត្យ និង​ធ្វើតេស្ត​សាកស​.​ព​ជន​រង​គ្រោះ​នោះ​ឃើញ​ថា គឺ​អវិជ្ជមាន​។ បន្ទាប់​មក​ទើប​សមត្ថកិច្ច​ជំនាញ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកស​.​ព​ជន​រង​គ្រោះ​ឃើញ​ថា នៅ​នឹង​ខ្លួន​សាកស​.​ព​ជន​រង​គ្រោះ​មាន​ពាក់​ម៉ាស់​មក​ក្រោម​ចង្កា ពាក់​ស្បែកជើងបាតា​ជ្រុះ​មួយ​ចំហៀង​នៅ​សល់​ម្ខាង នៅ​លើ​ដងខ្លួន​សាកស​.​ព​វិញ​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ​ថា​ជា​ករណី​ឃាត​.​កម្ម​ឡើយ​។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​គឺ​ស្លា​.​ប់​ដោយសារ​លង់ទឹក ហើយ​ជន​រង​គ្រោះ​មានឈ្មោះ TRIGLIA GIOVANNI ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ អ៊ី​តា​លី ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ជនបរទេស​ដូច​គ្នា បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​រូប​នេះ​ជា​មនុស្ស​ចូល​ចិត្ត​ពិសារ​គ្រឿង​ស្រវឹង ហើយ​ដើរ​គ្មាន​គោលដៅ​ពិតប្រាកដ​ឡើយ រីឯ​ការ​ស្នាក់​នៅ​ក៏​មិន​ពិតប្រាកដ​ដែរ​។

រីឯ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​វិញ ក៏​បាន​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ផង​ដែរ​ថា គេ​តែងតែ​ធ្លាប់​ឃើញ​ជន​រង​គ្រោះជា​ជនបរទេស​រូប​នេះ នៅ​ពេល​ល្ងាច​ៗ​តែងតែ​ដើរ​ម្នាក់ឯង​នៅ​ក្បែរ​កន្លែង​ចតទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​នេះ​ជា​ញឹកញាប់ ប៉ុន្តែ​មិនដឹង​ថា តើ​គាត់​ស្នាក់​នៅ​កន្លែង​ណា​ទេ? ហើយ​ពលរដ្ឋ​ដែល​ធ្លាប់​ឃើញ​គាត់​ដើរមក​លេង​ចំណុច​នេះ ក៏​មិន​បាន​ចាប់អារម្មណ៍​រឿង​អ្វី​របស់​ជន​រង​គ្រោះ​នោះ​ដែរ គ្រាន់តែ​មាន​អ្នកខ្លះ​សង្ស័យ​ថា ជា​មនុស្ស​ស្រវឹងស្រា ខ្លះ​ទៀត​សង្ស័យ​ថា​ទំនងជា​មនុស្ស​បែក​ថ្នាំ​ចឹ​ង​ទៅ ហើយ​អ្នក​ដែល​ធ្លាប់​ឃើញ​ទាំងនោះ ក៏​មិន​ចាប់អារម្មណ៍​ចំពោះ​ជនបរទេស​រូប​នេះ​ដែរ ស្រាប់តែ​នៅ​ព្រឹក​នេះ ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លា​.​ប់​នៅ​ក្នុង​ទឹក​នេះ​តែ​ម្តង​។

បន្ទាប់​ពី​ពិនិត្យ​សាកស​.​ពរួច សមត្ថកិច្ច​ជំនាញ​ក៏​បាន​ទំនាក់ទំនង​ទៅ​ស្ថានទូត ដើម្បី​ប្រគល់​សាកស​.​ព​ជនបរទេស​រូប​នេះ​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ