ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បឺស និង​រថយន្ត​កាំ​មី​ញ៉ុ​ង​បុក​គ្នា​នៅ​បារាំង​ស្លា.ប់​42​នាក់

8 ឆ្នាំ មុន

បណ្តា​អ្នក​ពន្លត់ភ្លើង និង​អាជ្ញាធរ​ក្រុង GIRONDE ប្រទេស​បារាំង​គូសបញ្ជាក់​ប្រាប់ AFP ថា មនុស្ស​ដល់​ទៅ​៤២​នាក់ ភាគច្រើន​ជា​មនុស្ស​ចាស់​បាន​ត្រូវ​ស្លា.ប់​ដោយ​ភ្លើង​ឆេះ​ទាំង​រស់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ តុលា

បណ្តា​អ្នក​ពន្លត់ភ្លើង និង​អាជ្ញាធរ​ក្រុង GIRONDE ប្រទេស​បារាំង​គូសបញ្ជាក់​ប្រាប់ AFP ថា មនុស្ស​ដល់​ទៅ​៤២​នាក់ ភាគច្រើន​ជា​មនុស្ស​ចាស់​បាន​ត្រូវ​ស្លាប់​ដោយ​ភ្លើង​ឆេះ​ទាំង​រស់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ដោយសារ​ការ​បុក​គ្នា​រវាង​រថយន្ត​បឺស​មួយ​គ្រឿង និង​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង​នៅ​ជិត LIBOURNE តំបន់ GIRONDE ។

នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​បារាំង ចាប់តាំងពី​គ្រោះថ្នាក់​នៅ BEAUNE ឯ COTE D’ OR កាលពី​ឆ្នាំ​១៩៨២ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥៣​នាក់​ភាគច្រើន​ជា​កុមារ​មក ។

ក្រុម​ពន្លត់ភ្លើង​និយាយ​ថា ការ​បុក​គ្នា​ចំ​ពីមុខ​នេះ កើត​មាននៅ​សង្កាត់ PUISSEGUIN តាម​ផ្លូវថ្នល់​ខេត្ត​លេខ​១២៣ នៅ​ភាគ​ខាងជើង​ក្រុង​ប័​រ​ដូ ។ អ្នកដំណើរ​៥​នាក់​ជិះ​ក្នុង​រថយន្ត​បឺស​អាច​លោត​ចេញ​ទាន់ ហើយ​រង​របួសស្រាល ចំណែក​មនុស្ស​៣​នាក់​ទៀត​សំណាងល្អ​ពុំ​មាន​របួស​អ្វី​ឡើយ ។ ក្នុង​រថយន្ត​បឺស​មាន​អ្នកដំណើរ​៤៩​នាក់ និង​អ្នក​បើក​ម្នាក់ ។ អ្នក​បើករថយន្ត​បឺស និង​អ្នក​បើករថយន្ត​កាំ​មី​ញ៉ុ​ង​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ។

ក្រុម​មនុស្ស​ចាស់​បាន​ចេញដំណើរ​នា​ព្រឹក​ព្រលឹម​ពី​សង្កាត់​នៃ​ក្រុង GIRONDE ក្នុង​ដំណើរ​កម្សាន្ត​មួយ​នៅ​តំបន់ LANDES ៕