ខេត្តព្រះសីហនុ ៖ ជើងខ្លាំងក្នុងតំបន់ម្នាក់ក្នុងចំណោមបក្សពួក២នាក់ទៀតត្រូវប៉ូលិសស្រុកព្រៃនប់ចាប់ខ្លួនបញ្ជូនទៅខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ តុលា នេះ បន្ទាប់ពីជើងខ្លាំងល្បីពេញភូមិកោះខ្យងរូបនេះ និងបក្សពួកបានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែចាក់លើជនរងគ្រោះឈ្មោះស៊ុយ សារ៉ាយ អាយុ៣៧ឆ្នាំ ជាកម្មករនេសាទនៅភូមិអូត្រាវ ឃុំអណ្តូងថ្ម បណ្តាលឱ្យរងរបួសធ្ងន់។
ជនដែលត្រូវឃាត់ខ្លួនឈ្មោះង៉ែត ខុន ភេទប្រុស រស់នៅចំណុចកើតហេតុភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ