ខេត្តកំពត ៖ បុរសចំណាស់ម្នាក់ ត្រូវបាននគរបាលខេត្តចាប់ខ្លួនវាយខ្នោះ បន្ទាប់ពីប្រើល្បិចលួងលោមក្មេងស្រីអាយុ១១ឆ្នាំម្នាក់យកទៅរំលោភសេពសន្ថវៈនៅលើផ្ទះរបស់ខ្លួនក្នុងចម្ការខណៈប្រពន្ធនិងកូនមិននៅផ្ទះ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ តុលា ស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ។
មន្ត្រីនគរបាល បានឱ្យដឹងថា បុរសចំណាស់ដែលសមត្ថកិច្ចចាប់ខ្លួនរូបនេះ ឈ្មោះ សាន វណ្ណធី អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែក កុមារីរងគ្រោះអាយុ១១ឆ្នាំ មានទីលំនៅស្រុកទឹកឈូ ។
តាមសម្តីកុមារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២១ តុលា នោះ ពូធី បានហៅនាង ហៅហើយហៅទៀតឱ្យទៅចម្ការគាត់មួយភ្លែតទើបនាងទៅ ពេលទៅដល់ពូធីបានឡើងទៅលើផ្ទះ បន្ទាប់មកគាត់បានចាប់នាងផ្តួលនៅទៅលើពូក រួចចាប់សម្រាតខោអាវចេញអស់ពីខ្លួនទើបចាប់រំលោភអស់រយៈពេលយ៉ាងយូរទើបលែង ។
យោងតាមឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ថា គាត់បានបាត់កូនស្រីដែលដើរទៅផ្ទះឈ្មោះ សាន វណ្ណធី យូរពេក គាត់ក៏ដើរទៅរកកូនពេលទៅដល់ក៏ឃើញឈ្មោះធី កំពុងធ្វើសកម្មភាពរំលោភកូនស្រីរបស់គាត់ក៏មានកំហឹងស្ទើរទ្រាំមិនបាន ប៉ុន្តែគាត់ទប់អារម្មណ៍រត់មកផ្ទះ ដើម្បីប្រាប់ប្រពន្ធ និងអ្នកជិតខាងឱ្យទៅមើលដើម្បីដឹងឮការពិតទាំងអស់គ្នា រួចក៏បានទៅប្តឹងសមត្ថកិច្ច ។
មន្ត្រីនគរបាល បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចនគរបាលបានចុះទៅឃាត់ខ្លួនបុរសសង្ស័យនាំមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចបុរសសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួងលោមក្មេងស្រីយកទៅរំលោភនៅផ្ទះក្នុងចម្ការរបស់ខ្លួនប្រាកដមែន ខណៈពេលប្រពន្ធនិងកូនមិននៅផ្ទះនោះ ។
បុរសសង្ស័យចំណាស់អាយុ៥០ឆ្នាំរូបនេះ ត្រូវបាននគរបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ