ខេត្តសៀមរាប ៖ កម្លាំងការិយាល័យអន្តោប្រវេសន៍ ក្រោមការបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្ត បានធ្វើការចុះស្រាវជ្រាវរុករកជនបរទេសដែលលួចចូលស្នាក់នៅ និងបម្រើការងារខុសច្បាប់ នៅតាមបណ្តាទីតាំងក្នុងភូមិសាស្ត្រចុងឃ្នៀស១ ក្នុងក្រុងសៀមរាប រហូតឈានដល់ឃាត់ខ្លួនបានជនជាតិវៀតណាមប្រុស-ស្រី ក្មេង-ចាស់ចំនួន១៤នាក់ រួចនាំយកទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើង កាលពីរសៀលថ្ងៃទី២២ តុលា ២០១៥ ស្ថិតនៅចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀម
រាប ។
ប្រភពបានឱ្យដឹងថា ជនជាតិវៀតណាមទាំង១៤នាក់ ក្នុងនោះ ១-ឈ្មោះឡេ យ៉ាំងវ៉ាង ភេទប្រុស អាយុ៣២ឆ្នាំ ២-ឈ្មោះឡេ ធីវឹង ភេទស្រី អាយុ៣១ឆ្នាំ ៣-ឈ្មោះង្វៀង យ៉ាំងថា ភេទប្រុស អាយុ២០ឆ្នាំ ៤-ឈ្មោះង្វៀង ធីយីវ ភេទស្រី អាយុ២០ឆ្នាំ ៥-ឈ្មោះ ច្រាំង យ៉ាំងទឹង ភេទប្រុស អាយុ២៥ឆ្នាំ ៦-ឈ្មោះហូ ធីវៀង ភេទស្រី អាយុ២២ឆ្នាំ ៧-ឈ្មោះច្រឹង យ៉ាំងយឿង ភេទប្រុស អាយុ២០ឆ្នាំ ៨-ឈ្មោះង្វៀង ធីឡាង ភេទស្រី អាយុ២៣ឆ្នាំ ៩-ឈ្មោះឡេ យ៉ាំងវីន ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង៩នាក់ ជាអ្នកនេសាទនៅតាមមាត់ទន្លេ ចំណែកក្មេង៥នាក់ទៀត មិនបានស្គាល់អត្តសញ្ញាណទេ ។
បច្ចុប្បន្ន ជនជាតិវៀតណាមទាំង៩នាក់ ត្រូវកម្លាំងជំនាញរបស់ការិយាល័យអន្តោប្រវេសន៍បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។



ចែករំលែកព័តមាននេះ