ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid​មាន​ប្រាក់​ចំណូល​ខ្ពស់​ប្រចាំឆ្នាំ​2014​នៅ​តំបន់​អឺរ៉ុប

10 ឆ្នាំ មុន

 សហព័ន្ធ​បាល់ទាត់​អឺរ៉ុប បាន​បញ្ជាក់​ថា Real Madrid គឺជា​ក្លិប​មាន​ប្រាក់​ចំណូល​ខ្ពស់​ប្រចាំឆ្នាំ​២០១៤​នៅ​ទ្វីបអឺរ៉ុប​(៥៥០​លាន​អឺ​រ៉ូ​) ខណៈ​ក្លិប​Man Utd នៅ​លំដាប់​ទី​២ មាន​ប្រាក់​ចំណូល​៥១៩​លាន​អឺ​រ៉ូ ។

ចំណែក​ក្លិប Bayern Munich អាច​រក​ចំណូល​បាន​៤៨៦​លាន​អឺ​រ៉ូ ស្ថិត​ក្នុង​លំដាប់​ទី​៣​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ Man Utd ក៏​ជា​ក្លិប​ទទួល​ប្រាក់​ចំណេញ​ខ្ពស់​ក្នុង​ឆ្នាំ​ខាងលើ មាន​ចំនួន​១៤០​លាន​អឺ​រ៉ូ លំដាប់​ទី​២​បាន​លើ​ក្លិប Paris SG មាន​ប្រាក់​ចំណេញ​១១៤​លាន​អឺ​រ៉ូ រីឯ​ទី​៣ គឺ​ក្លិប Real Madrid ទទួល​ប្រាក់​ចំណេញ​៩៨​លាន​អឺ​រ៉ូ ៕