លោកចូសេ មូរីនញ៉ូ គ្រូបង្វឹកក្លិបChelsea បានបង្ហើបឱ្យដឹងពីឱកាសនៅបើកចំហក្នុងការដណ្ដើមជើងឯកចំនួន៤ក្របខ័ណ្ឌនៅរដូវកាលនេះ ទោះបីជាមួយរយៈពេលកន្លងមក ទម្រង់នៃការលេងមិនសូវល្អក៏ដោយ ។
កន្លងមក Chelsea បានប្រកួតយូហ្វា ឆេមពានលីក លើកទី៣ ក្នុងពូលG ដោយជួបក្លិប Dinamo Kiew ក្នុងលទ្ធផល0-0 មាន៤ពិន្ទុ ពីការប្រកួត៣លើក តាមពីក្រោយក្លិបDinamo Kiew និង Porto ដែលមាន៤ពិន្ទុ និង៧ពិន្ទុ ខណៈក្លិប Maccabi Tel Aviv ស្ថិតនៅបាតតារាងក្នុងពូល ។
Chelsea ទើបមានទម្រង់លេងល្អ អាចផ្ដួលក្លិបAston Villa នៅក្នុងទឹកដី២-០ កាលពីយប់ថ្ងៃទី២០ តុលា មាន១១ពិន្ទុពី៩ប្រកួត តាមពីក្រោយក្លិបMan City នៅកំពូលតារាង១០ពិន្ទុ។ ចំណែកនៅក្នុងលីកខាប់ Chelsea ឆ្លងចូលដល់ជុំទី៤ ឬ១៦ក្រុមចុងក្រោយ ត្រូវជួបStoke នៅថ្ងៃទី២៧ តុលា ខាងមុខ ។ រីឯ FA Cup នឹងចូលលេងនៅជុំទី៣បន្ត ប៉ុន្តែមិនទាន់មានការចាប់គូនៅឡើយ ៕
ចែករំលែកព័តមាននេះ