ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ថ្លែងកាលពីថ្ងៃទី២២ តុលា ថា ប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ ត្រៀមចរចាជាមួយក្រុមប្រឆាំងមួយចំនួន ប្រសិនបើក្រុមទាំងនេះពិតជាមានចេតនាបើកចំហសម្រាប់ការចរចា ហើយប្តេជ្ញាប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ។
ថ្លែងបន្ទាប់ពីទស្សនកិច្ចគួរឱ្យភ្ញាក់ផ្អើលមួយរបស់លោកអាសាដ នៅក្រុងមូស្គូ លោកពូទីន មានប្រសាសន៍ថា មេដឹកនាំទាំង២បានពិភាក្សាគ្នាពីភាពចាំបាច់ស្វែងរកដំណោះស្រាយនយោ បាយមួយចំពោះជម្លោះដែលហែកហួប្រទេសចាប់តាំងពីឆ្នាំ២០១១មក ។
ចំណែកអ្នកទទួលខុសត្រូវរដ្ឋាភិបាលលោកខាងលិចមួយចំនួនយល់ថា ដោយជួយទ្រទ្រង់ដល់លោកអាសាដ ហើយដោយទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើបណ្តាក្រុមឧទ្ទាម លោកពូទីន គឺជាឧបសគ្គមួយចំពោះរាល់ដំណោះស្រាយនយោបាយ ក៏ប៉ុន្តែលោកពូទីន យល់ផ្ទុយពីនេះថា ប្រតិបត្តិការយោធារុស្ស៊ីបង្កើតលក្ខខណ្ឌសមស្របនានាសម្រាប់បើកការចរចាស្តីពីអនាគតស៊ីរី ។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃទី២២ តុលា នៅសូតជី ជាប់មាត់សមុទ្រខ្មៅ លោកពូទីន មានប្រសាសន៍ថា ខ្ញុំលាតត្រដាងជូនមួយផ្នែកនៃខ្លឹមសារពិភាក្សារបស់ខ្ញុំ ជាមួយលោកអាសាដ ។ ខ្ញុំបានស្នើដល់លោកអាសាដ ថាតើលោកយល់យ៉ាងណាដែរ ប្រសិនបើយើងនាពេលនេះស្ថិតនៅស៊ីរី ដើម្បីជាកម្លាំងដែលត្រៀមប្រឆាំងនឹងប្រយុទ្ធដោយពិតប្រាកដប្រឆាំងពួកភេវករប្រឆាំងក្រុមរដ្ឋអ៊ិស្លាម0x017d7 ហើយតើលោកមានទស្សនៈបែបណាដែរ ប្រសិនបើយើងមកជួយទ្រទ្រង់ដល់ការខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ដែលមានន័យថា យើងជួយទ្រទ្រង់ដល់កងទ័ពស៊ីរី0x017d7 ពេលនោះលោកអាសាដ ឆ្លើយថា លោកយល់ស្រប ៕
ចែករំលែកព័តមាននេះ