ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី១នៃការបិទបញ្ចប់ការ«បិទខ្ទប់»ភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាលចរាចរណ៍តាមផ្លូវនានាប្រព្រឹត្តទៅធម្មតា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​ទី​១ នៃ​ការ​បិទ​បញ្ចប់​ការ​«​បិទ​ខ្ទប់​»​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល ដែល​បាន​ធ្វើ​ឡើង​រយៈពេល​៣​ស​ប្ដា​ហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ COVID-19…

រាជធានី​ភ្នំពេញ ៖​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​ទី​១ នៃ​ការ​បិទ​បញ្ចប់​ការ​«​បិទ​ខ្ទប់​»​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល ដែល​បាន​ធ្វើ​ឡើង​រយៈពេល​៣​ស​ប្ដា​ហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ COVID-19 ក្នុង​សហគមន៍ ។

នៅ​ក្នុង​អ​ឡុ​ង​ពេល​បិទ​ខ្ទប់​នោះ ច្រក​ផ្លូវ​នានា​ទាំង​តូច​ទាំង​ធំ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​បិទ​ទាំងស្រុង​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ឡើយ ទាំង​ការ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​បណ្ដា​ខេត្ត ក្រុង​នានា និង​ពី​ខេត្ត ក្រុង​នានា ចូល​មក​នាក់​រាជធានី​ភ្នំពេញ ។

ជាង​នេះ​ទៅ​ទៀត សូ​ម្បី​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ក៏​ពុំ​អាច​ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​បាន​ឡើយ ប៉ុន្តែ​ក្រោយ​ពី​ការ​បិទ​បញ្ចប់​ការ​«​បិទ​ខ្ទប់​» នា​ថ្ងៃ​ដំបូង​នេះ សង្កេត​ឃើញ​ថា​ចរាចរណ៍​តាម​ដងផ្លូវ​នានា​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ ដូច​ជា មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ជាដើម​ចរាចរណ៍​មានការ​មមារ​ញឹក​គួរសម ។

ដោយ​មនុស្ស​ទូទៅ​បាន​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេង​ៗ​របស់​ខ្លួន​រួម​មាន​រថយន្ត​តូច និង​ធំ​ព្រមទាំង​ម៉ូតូ និង​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ផង​បាន​ទៅ​មក​ជា​ធម្មតា ប៉ុន្តែ​ពុំ​មានការ​កកស្ទះ​ចរាចរណ៍​ឡើយ ។ លើកលែងតែ​ភូមិសាស្ត្រ ដែល​ត្រូវ​បាន​កំណត់​ជា​តំបន់​ក្រហម និង​លឿងទុំ ត្រូវ​បិទ​ខ្ទប់​ប៉ុណ្ណោះ​ដែល​ពុំ​បាន​ចេញចូល​បាន ដោយឡែក​ផ្លូវ​ចោម​ចៅ ហៅ ផ្លូវ​វ៉េ​ង​ស្រេង ក៏​មានការ​ធ្វើ​ចរាចរណ៍​បាន​ដែរ ។ ប៉ុន្តែ​ហាក់​មានការ​កកស្ទះ​ចរាចរណ៍​បន្តិច ព្រោះតែ​ផ្លូវ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​រថយន្ត​ធុន​ធំ​ដូច​ជា​រថយន្ត​កុងតឺន័រ​ជាដើម ម្យ៉ាង​ផ្លូវ​នេះ​មាន​ការដ្ឋាន ស្ពាន​អាកាស​ត្រង់​រង្វង់​មូល​ផង​និង​បា​រ៉ា​ស់​បិទផ្លូវ​ត្រួតពិនិត្យ​ការ​ចូល​តំបន់​ក្រហម​ផង​ដែរ ។

សូម​រម្លឹក​ថា នៅ​ក្នុងអំឡុងពេល​នៃ​ការ​«​បិទ​ខ្ទប់​»​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល រយៈពេល​៣​ស​ប្ដា​ហ៍​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​COVID-19 ក្នុង​សហគមន៍​នោះ ។ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​ដូច​ជា នៅ​តាម​បណ្ដា​ខណ្ឌ​នានា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ដែល តាម​ដងផ្លូវ​ទាំងអស់​មាន​សភាព​ស្ងាត់ជ្រងំ ។ ថ្វី​ដ្បិតតែ​មនុស្ស​មួយ​ចំនួន​តូច​បំផុត​មិនសូវ​គោរព ប៉ុន្តែ​ភាគច្រើន​បំផុត​ដែល​បាន​ចូលរួម​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និង​ជម្ងឺ​កាច​សាហាវ​នេះ ដោយ​ពុំ​ហ៊ាន​ចេញ​ដើរហើរ​ផ្ដេសផ្ដាស​ឡើយ ។

ដូច្នេះ​ទើប​នៅ​ក្នុង​ក្នុង​រយៈពេល​៣​ស​ប្ដា​ហ៍​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល នោះ​មាន​សភាព​ស្ងប់ស្ងាត់​តាម​ដងផ្លូវ ។ លុះ​ពេល​រាជរដ្ឋាភិបាល​បិទ បញ្ចប់​និង​បើក​ឲ្យ​មានការ​ចេញចូល​ឆ្លងកាត់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកណ្ដាល​ឡើង​វិញ ទើប​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​វិល​មក​សភាព​ដើម​វិញ ។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី សូម​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​កុំ​ភ្លេចខ្លួន មើល​ស្រាល​ជម្ងឺ​កូ​វី​១៩​ឲ្យ​សោះ ត្រូវ​អនុវត្ត​តាម​វិធានការ​៣​កុំ​និង​៣​ការ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ចៀស​ផុត​ពី​ទុក្ខ​ព្រួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ