ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មានព្រះសង្ឃ១អង្គបាននិមន្តក្នុងផ្សារស្រុកសំពៅលូនទាំងព្រឹលម ដោយគេឃើញឈរទិញត្រីផ្ទក់ស្រស់ៗនៅកន្លែងលក់ត្រីមួយកន្លែង ធ្វើឱ្យប្រជាពលរដ្ឋក្នុងផ្សារ ក៏ដូចជាអ្នកលក់ មានការងឿងឆ្ងល់គ្រប់ៗគ្នា ហើយក៏បានទៅរាយការណ៍ជូនសមត្ថកិច្ចស្រុកសំពៅលូន ឱ្យចុះធ្វើការស្រាវជ្រាវរកព្រះសង្ឃអង្គនោះ ព្រោះជាប់សង្ស័យថា អាចជាព្រះសង្ឃក្លែងក្លាយ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៥០នាទីព្រឹកថ្ងៃទី២២ តុលា ២០១៥ ស្ថិតនៅក្នុងផ្សារស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ទោះបីជាយ៉ាងណា ព្រះសង្ឃអង្គនោះ មិនត្រូវអ្នកភូមិស្គាល់អត្តសញ្ញាណទេ ដោយឃើញដើរមានលក្ខណៈខូចជើងខាងឆ្វេង និងនិមន្តតែអង្គឯង ។ បច្ចុប្បន្ន ត្រូវសមត្ថកិច្ចកំពុងចាត់កម្លាំងស្វែងរក ដើម្បីធ្វើការសួរនាំ ។
ចែករំលែកព័តមាននេះ