រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអះអាងថា ក្នុងឆ្នាំ២០១៤ និង២០១៥ ជនអន្តោប្រវេសន៍ខុសច្បាប់៣៧២៧នាក់ (ស្រី៦៨៣នាក់) មាន៤៦សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ៣.២៨៧នាក់ (ស្រី៦៥១នាក់) ត្រូវបានសមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបណ្តេញចេញពីកម្ពុជា ។
នៅក្នុងឆ្នាំ២០១៤ ជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីកម្ពុជា សរុប១.៣០៧នាក់(ស្រី២៧៧នាក់) មាន២៤សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម១.០៥៩នាក់ (ស្រី២៤៥នាក់)។ ចំណែកឆ្នាំ២០១៥ គិតចាប់ពីថ្ងៃទី១ មករារហូតមកដល់ថ្ងៃទី៣០ កញ្ញា ជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីកម្ពុជាសរុប២.៤២០នាក់ (ស្រី៤០៦នាក់) មាន៤៦សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ២២២៨នាក់ (ស្រី៤០៦នាក់) ៕



ចែករំលែកព័តមាននេះ