ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​បញ្ជាក់​ពី​សុវត្ថិភាព​ក្រោយ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ ​ពេល​មក​ពី​ឥណ្ឌូ​នេ​ស៊ី

2 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​បញ្ជាក់​ថា ​មាន​សុខភាព​ល្អ​ប្រសើរ​ធម្មតា​ ក្រោយ​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ក្រោយមក​ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាល​ពេល​កន្លង​មកនេះ ​។       …

​រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​បញ្ជាក់​ថា ​មាន​សុខភាព​ល្អ​ប្រសើរ​ធម្មតា​ ក្រោយ​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ក្រោយមក​ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាល​ពេល​កន្លង​មកនេះ ​។

       ​

សម្តេច​តេ​ជោ ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​មុន​នេះ​ថា​«ថ្ងៃនេះ​ខ្ញុំ​បាន​បញ្ចប់​ការ​ធ្វើច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​បន្ទាប់​ពីគ្រូពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ​ និងបញ្ជាក់​ថា ​ខ្ញុំ​ពុំ​មាន​កូ​វី​ដ​១៩​នោះ​ទេ​។

មុន​ទៅ​ឥណ្ឌូ​នេ​ស៊ី ​និង​ក្រោយ​ត្រឡប់មក​វិញ​ខ្ញុំ​ត្រូវធ្វើ​តេស្ត​រហូត​៤​ដង និង​ត្រូវរស់នៅ​ម្នាក់ឯង​រយៈពេល​១៤​ថ្ងៃ ដែលនេះ​ជា​វិធានការ​សុខាភិបាល​ដែល​គ្រប់គ្នា​ត្រូវ​តែ​គោរព​»​។

       ​

សូម​ជម្រាប​ថា ​កាលពី​ពេល​កន្លង​មក​នោះ​ទោះបី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​មក​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្តី​ដោយ​មិន​អាច​អត​វត្ថ​មាន​ក្នុង​កិច្ចប្រជុំ​សម្តេច​បាន​ដឹកនាំ​គណៈ​ប្រ​តិ​ភួ​កម្ពុជា​ទៅ​ចូលរួម​ផ្ទាល់​នៅ​កិច្ចប្រជុំ​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ