ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ម៉ូតូឌុបសុខៗនៅ​មិនស្រណុក​ទៅ​ជួញ​ដូរ​គ្រឿង​ញៀន​ត្រូវជាប់ខ្នោះ

8 ឆ្នាំ មុន

​ខេត្ត​ព្រះសីហនុ ៖ កម្លាំងជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរគ្រឿង​ញៀន ​សហការ​ជា​មួយ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០១ ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​

​ខេត្ត​ព្រះសីហនុ ៖ កម្លាំងជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរគ្រឿង​ញៀន ​សហការ​ជា​មួយ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០១ ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ ​​កាល​ពី​ថ្ងៃទី​២២ តុលា ​២០១៥ ស្ថិត​នៅ​ក្រុម​៤ ភូមិតានៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ។

ក្នុង​ការ​បង្ក្រាប​ខាង​លើនេះ សមត្ថកិច្ច​​ឃាត់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​ឈ្មោះ ហួន ចាន់ថា ភេទប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប មាន​ទីលំនៅ​​នៅ​កន្លែង​កើតហេតុ និង​ដក​ហូត​បាន​​វត្ថុ​តាង​​​ រួម​មាន ​ម្សៅ​ស​ថ្លា​ចំនួន​១៧​កញ្ចប់ ​ទូរស័ព្ទ​ ប្រាក់ខ្មែរ ដែកកេះ ​និង​​សម្ភារ​​មួយ​ចំនួន​ទៀត ។​

ជន​សង្ស័យ​ ​រួម​ទាំង​វត្ថុតាង​ ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី ៕