ខេត្តកំពង់ស្ពឺ ៖ បុរសជាមេជាងសំណង់ម្នាក់ត្រូវចាប់ប្រគល់ឱ្យសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២២ តុលា ២០១៥ ស្ថិតនៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពីជននេះត្រូវចោទថា បានពង្រត់ប្រពន្ធរបស់កូនជាងខ្លួនឯង ។
ប្រភពបានឱ្យដឹងថា មេជាងរូបនោះឈ្មោះអ៊ី អាន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ មានប្រពន្ធអាយុ៣៦ឆ្នាំ ជាអ្នកធ្វើស្រែ ។ រីឯភាគីស្ត្រីដែលត្រូវពង្រត់ឈ្មោះសួង រ៉ាន អាយុ៣៥ឆ្នាំ មានកូន១ មានប្តីអាយុ៣៥ឆ្នាំ មានទីលំនៅភូមិយសជោ ឃុំជើងរាស់ ស្រុកឧដុង្គ ។
នៅចំពោះមុខសមត្ថកិច្ច បុរសមេជាងបានសារភាពថា ខ្លួនបានស្គាល់នារីឈ្មោះសួង រ៉ាន តាំងពីខែមីនា ២០១៥ ហើយតាំងពីពេលនោះមក ពួកគេបានណាត់គ្នាលេងល្បែងស្នហារហូត ហើយក៏សម្រេចចិត្តនាំរត់គេច ដើម្បីទៅរស់នៅជាមួយគ្នាឱ្យឆ្ងាយពីភ្នែកគេ។
ចំណែកឯប្តីរបស់ស្ត្រីសួង រ៉ាន រៀបរាប់ដែរថា រូបគេប្រកបរបរធ្វើជាជាងសំណង់ ហើយជនដែលពង្រត់ប្រពន្ធខ្លួននេះ គឺជាមេជាងរបស់ខ្លួន ។ បុរសជាប្តីបន្តថា ខ្លួនមិនបានដឹងថា ប្រពន្ធហ៊ានក្បត់ចិត្តខ្លួនបែបនេះទេ ដ្បិតតែគេធ្វើសំណង់ តែមិនដែលឱ្យប្រពន្ធនោះទេ គឺឱ្យតែមើលកូន និងដាំបាយទុកហូបតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ