ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ប្រកួត​សម្រស់​ឆ្កែ
«​ហេ​ប៊ីត​រូ​ច​» ជា​ឆ្កែ​ពូជ​យ៉​ក​សៀ ធើ​រៀ ត្រូវ​ម្ចាស់​តុបតែង​ខ្លួន​ចូលរួម​ប្រកួត​សម្រស់​ឆ្កែ អន្តរជាតិ​នៅ​ក្រុង​ឡៃ​ស៊ី​ក ភាគ​ខាងកើត​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

២-​បុណ្យ​លម្អ​ផ្កា​នៅ​អ៊ុយ​ក្រែ​ន

១-​ប្រកួត​សម្រស់​ឆ្កែ
«​ហេ​ប៊ីត​រូ​ច​» ជា​ឆ្កែ​ពូជ​យ៉​ក​សៀ ធើ​រៀ ត្រូវ​ម្ចាស់​តុបតែង​ខ្លួន​ចូលរួម​ប្រកួត​សម្រស់​ឆ្កែ អន្តរជាតិ​នៅ​ក្រុង​ឡៃ​ស៊ី​ក ភាគ​ខាងកើត​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

២-​បុណ្យ​លម្អ​ផ្កា​នៅ​អ៊ុយ​ក្រែ​ន
ស្ត្រី​អ៊ុយ​ក្រែ​ន​ម្នាក់​សំកាំងដៃ​យក​លំនាំ​ផ្កា​ដែល​លម្អ​ជា​រូប​បក្សី​សំកាំងស្លាប​នៅ​ក្នុង​ពិព័រណ៍​ផ្កា​លើក​ទី​៦០ នៅ​ក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន និង​ជា​បុណ្យ​ឯករាជ្យ​របស់​អ៊ុយ​ក្រែ​ន ដើម្បី​បង្ហាញ​សក្តានុពល​របស់​ប្រទេស​ក្នុង​នាម​ជា​អ្នក​នាំ​ចេញ​ផ្កា ។

៣-​ទាមទារ​សិទ្ធិ​បង្ហាញ​ដើមទ្រូង
ក្រុម​សកម្មជន​នាំ​គ្នា​បង្ហាញ​សុដន់​ដើរ​ជា​ក្បួន​នៅ​ញូ​វ​យ៉​ក​ដើម្បី​ទាមទារ​សិទ្ធិ​ឱ្យ​ចេញ​ច្បាប់​អនុញ្ញាត​ដល់​ស្ត្រី​បង្ហាញ​ដើមទ្រូង​ស្របច្បាប់​ដូច​បុរស ។

៤-​ស្រា​ពិសេស
លោក​ដូ​មី​នី​កេ ប៉ូ​តេ ជា​អ្នក​ស្នង​បិតស្រា​ជំនាន់​ទី​៩ នៅ​ប្រទេស​បារាំង ឈរ​នៅ​មុខ​ឡាំង​ឈើ ពេញ​ដោយ​ស្រា​ពិសេស​របស់​អូស្ត្រាលី នៅ​រោងចក្រ​បិតស្រា​ក្នុង​តំបន់​យ៉ា​រ៉ា​វ៉ាល​ឡេ  ក្រុង​ខូ​ល​ស្ទ្រី​ម ប្រទេស​អូស្ត្រាលី ។

៥-​កុំ​សម្លាប់​ខ្ទីង
លោក​ម៉ា​កូ អេ​ស្ប៊ី​ណូ​ឡា ជនជាតិ​កា​ណា​ដា ប្រើ​ខ្សែ​ទាក់​គោ​ជល់ ឬ​ខ្ទីង នៅ​ក្នុង​ពិធីបុណ្យ «​តូ​រ៉​ង់​តូ អា​ហ្គោ​ដា​» រៀបចំ​ឡើង​នៅ​ក្រុង​ប៊្រេ​ម​តុ​ន រដ្ឋ​អុ​នតា​រី​យ៉ូ ប្រទេស​កា​ណា​ដា ។ អ្នកចូលរួម​ក្នុង​ពិធី​នោះ​ត្រូវ​ព្យាយាម​ប្រើ​ខ្សែ​ទាក់ ខណៈ​ពេល​គោ​ជល់​ទទួល​ការ​ថែរក្សា​ពី​អាជ្ញាធរ​កា​ណា​ដា ដោយ​គ្មាន​ការ​សម្លាប់​ដូច​នៅ​អេ​ស្ប៉ា​ញ ។ 

៦-​របកគំហើញ ដើមឈើ​ដ៏​ចំណាស់
មហាវិទ្យាល័យ​ឥណ្ឌា​ណា សហរដ្ឋអាមេរិក​បាន​បង្ហាញ​របកគំហើញ​ឈើ​មួយ​ដើម ដោយ​បញ្ជាក់​ថា ជា​គ្រោង​ឈើ​បុរាណ​ក្នុង​ទឹកសាប ចាត់​ទុក​ថា​ជាដើម​ផ្កា​ចំណាស់​មាន​អាយុ​ប្រហែល​ពី ១២៥​ទៅ​១៣០​លាន​ឆ្នាំ ។

៧-​បុរស​ឈ្នះ​លើ​ការ​សម្រក​ទម្ងន់
លោក​ហ្សា​រ៉េ​ដ ហ្វ​ក​ហ្គើ​ល ជនជាតិ​អា​មេ​រិ​ក បង្ហាញ​ខោ​ខូ​វ​ប៊​យ ដែល​ធ្លាប់​ស្លៀក​ពេល​នៅ​ធាត់​ធ្វើ​ជា​ភស្តុ​តាង​បញ្ជាក់​ជោគជ័យ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​លឿន និង​មាន​រាង​សង្ហា ៕