ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូប​លក់ដូរ​៣៥​តូបក្នុង​ផ្សារ​ត្រាំកក់​ត្រូវ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង និង​១៥​តូប​ទៀត​ឆាបឆេះ​អស់​មធ្យម

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់ តូប​លក់ដូរ​ចំនួន​៣៥​តូប ក្នុង​ផ្សារ​ត្រាំកក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង ហើយ​១៥​តូប​ទៀត​បាន​ទទួល​រង​ឆាបឆេះ​អស់​មធ្យម ដោយសារ​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត…

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់ តូប​លក់ដូរ​ចំនួន​៣៥​តូប ក្នុង​ផ្សារ​ត្រាំកក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង ហើយ​១៥​តូប​ទៀត​បាន​ទទួល​រង​ឆាបឆេះ​អស់​មធ្យម ដោយសារ​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ទាន់​ពេលវេលា ។

ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨ និង​២០​នាទី ។

លោក សាយ វណ្ណៈ អភិបាលរង​ស្រុក​ត្រាំកក់ បានអោយ​ដឹង​ថា តូប​ដែល​អគ្គិភ័យ​លេប​ត្របាក់ ឆេះ​អស់​ចំនួន​៥០​តូប ខូចខាត​សម្ភារៈ​ទាំងស្រុង ចំនួន​៣៥​តូប ខូចខាត​តិច​តូច​ចំនួន​១៥​តូប (​មិន​ទាន់​គិត​វាយតម្លៃ​ជា​សាច់ប្រាក់​បាន និង​មិន​បណ្តាល​ឲ្យ​មាន​រង​របួស​ដល់​មនុស្ស​ឡើយ​) ។

លោក​អភិបាលរង​ស្រុក​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ឆេះ គឺ​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង ដោយ​ចេញពី​តូប​លក់​ស្បែកជើង និង​តូប​លក់​សម្លៀក​បំពាក់​ជាប់​ផ្លូវ​ពី​ខាងលិច រួច​ក៏​រាល​ដាក​ដល់​តូប​ជាប់​ៗ​គ្នា​យ៉ាង​សន្ធោសន្ធៅ​ដោយ​ម្ចាស់​តូប​ម្នាក់​ៗ​បាន​ត្រឹមតែ​ឈរ​មើល​ដោយ​ក្តី​សោកស្តាយ​តែ​ប៉ុណ្ណោះ​ភ្លាម​ៗ​នោះ ក៏​ឃើញ​លោក​សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ចុះ​ទៅ​ដល់​ដឹកនាំ​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​១៨ រថយន្ត​ទើប​ភ្លើង​បានរ​លុត​ទាំងស្រុង​បាន តែ​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​អាច​វាយតម្លៃ ចំពោះ​ការ​ខូច​ទំនិញ​ក្នុង​តូប​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ