ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅស្រុកសំពៅលូនមានទីតាំងបើកល្បែងហ្គេមចំនួន៤កន្លែង ស្ថិតនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បានជ្រកក្រោមស្លាកអ៊ីនធើរណេត ដែលកំពុងតែពង្វក់អារម្មណ៍ក្មេងៗអាយុក្រោម១៥ឆ្នាំ ដោយគ្មានសមត្ថកិច្ចណាអើពើឡើយ ។
ប្រភពបានឱ្យទៀតដឹងថា ម្ចាស់ទីតាំងទាំងនេះ បានបង់ប្រាក់សំណូកទៅឱ្យសមត្ថកិច្ចគ្រប់ស្ថាប័ន សូម្បីមន្ត្រីនគរបាលស្នងការខត្តមួយចំនួន ក៏ទៅយកលុយនៅទីនោះដែរ ។ ដូច្នេះ ប្រជាពលរដ្ឋសុំស្នើឱ្យអាជ្ញាធរមេត្តាជួយចុះបង្ក្រាបផង ព្រោះដល់ខែសិស្សានុសិស្សចូលរៀនហើយ។



ចែករំលែកព័តមាននេះ