រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សស្លាប់៥នាក់ (ប្រុស) អ្នករបួសធ្ងន់៩នាក់ (ស្រី៨នាក់) និងរបួសស្រាល៦នាក់ (ប្រុស) កើតឡើងនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២២ តុលា ២០១៥ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើក បង្កឱ្យខូចខាតយានយន្តសរុប ៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៧គ្រឿង, រថយន្តធុនតូច៦គ្រឿង រថយន្តធុនធំ២គ្រឿង។
មូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្តាលឱ្យមានគ្រោះថ្នាក់រួមមាន មិនប្រកាន់ស្តាំ៤លើក, ល្មើសល្បឿន៤លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ២លើក, ប្រជែងគ្រោះថ្នាក់១លើក, បត់គ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៦នាក់(យប់៦នាក់)។
ចែករំលែកព័តមាននេះ