ខេត្តសៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនៃស្នងការនគរបាលខេត្ត និងដឹកនាំសម្របសម្រួលដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការចុះឆែកឆេរទីតាំងលក់សម្លៀកបំពាក់, ស្បែកជើង និងកាបូបចំនួន៤កន្លែង ដោយយោងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនមេធាវី H.B.S មកពីរាជធានីភ្នំពេញ តំណាងឱ្យម្ចាស់ក្រុមហ៊ុនដែលមានច្បាប់ត្រឹមត្រូវ ស្តីពីការរំលោភសិទ្ធិបញ្ញា ដែលមិនបានសុំការអនុញ្ញាតពីម្ចាស់ក្រុមហ៊ុន ។
ហេតុការណ៍ចុះត្រួតពិនិត្យនេះ ធ្វើឡើងពេញ១ថ្ងៃនៅថ្ងៃទី២២ តុលា ២០១៥ នេះ ស្ថិតនៅកណ្តាលក្រុងសៀមរាប ជុំវិញផ្សាររាត្រីផប់ទ្រីត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ការចុះត្រួតពិនិត្យ និងធ្វើការឆែកឆេរនូវទីតាំងទាំង៤កន្លែងនេះ ស្ថិតនៅក្នុងផ្សាររាត្រីផប់ទ្រីតនោះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយត្រី ស៊ត ណាឌី ស្នងការខេត្តសៀមរាប និងដឹកនាំផ្ទាល់សម្របសម្រួលដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ទើបឈានដល់ធ្វើការដកហូតបានវត្ថុតាងរួមមាន ខោអាវកីឡា, អាវរងារ, ស្បែកជើង, កាបូបស្ពាយចំនួន៦១មុខ ស្មើនឹង៥៤៦,។








ចែករំលែកព័តមាននេះ