តើតំបន់ក្រហម និងតំបន់លឿងទុំ នៅភ្នំពេញ មានភូមិ និងសង្កាត់ណាខ្លះ?
- ភ្នំពេញ
(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ស្តីពី ការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ…
(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ស្តីពី ការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ…
(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ស្តីពី ការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
សេចក្តីសម្រេចថ្មីនេះ បានបង្រួមតំបន់ក្រហម មកត្រឹម ១១សង្កាត់ ក្នុង ៦ខណ្ឌ និងតំបន់លឿងទុំ មានចំនួន ២៤សង្កាត់ ក្នុង ៨ខណ្ឌ។
តំបន់ក្រហម មាន ១១សង្កាត់ ក្នុង ៦ខណ្ឌ រួមមាន៖
១-ខណ្ឌ ៧មករា៖ សង្កាត់វាលវង់ ( ប្លុកបុរីកីឡា ចំនួន ៨អគារ )
២-ខណ្ឌទួលគោក៖ សង្កាត់បឹងកក់ទី២ ( ភូមិ២៣ ) សង្កាត់បឹងសាឡាង ( ភូមិ១០ ភូមិ១៤ និងផ្នែកខ្លះនៃភូមិ១៦ ) និងសង្កាត់ផ្សារដើមគរ ( ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៥ ភូមិ៦ និងភូមិ៧ )
៣-ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១ ( ផ្នែកខ្លះនៃភូមិទ្រា និងផ្នែកខ្លះនៃភូមិថ្មី ) សង្កាត់ស្ទឹងមានជ័យទី២ ( ភូមិដំណាក់ធំទី៤ និងផ្នែកខ្លះនៃភូមិភ្នាត ) សង្កាត់ស្ទឹងមានជ័យទី៣ ( ផ្នែកខ្លះនៃភូមិទ្រា៤ ផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំ៣ និងផ្នែកនៃភូមិដំណាក់ធំ៤ )
៤-ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១ ( ភូមិទួលសង្កែ ភូមិចុងខ្សាច់ ភូមិបាក់ទូក )
៥-ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ ( ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៣ ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង្រ ) និងសង្កាត់ចោមចៅទី២ ( ភូមិជ្រៃកោង )
៦-ខណ្ឌច្បារអំពៅ៖ សង្កាត់ច្បារអំពៅទី២ ( ផ្នែកខ្លះនៃភូមិដើមចាន់ )
តំបន់លឿងទុំ មាន ២៤សង្កាត់ ក្នុង ៨ខណ្ឌ រួមមាន៖
១-ខណ្ឌទួលគោក៖ សង្កាត់បឹងកក់ទី២ ( ភូមិ១៧ និងភូមិ២២ ) សង្កាត់បឹងសាឡាង ( ភូមិ៧ ភូមិ៩ ភូមិ១១ ភូមិ១២ ភូមិ១៣ ភូមិ១៥ ភូមិ១៧ ផ្នែកខ្លះនៃភូមិ៣ ផ្នែកខ្លះនៃភូមិ៥ ផ្នែកខ្លះនៃភូមិ៦ និងផ្នែកខ្លះនៃភូមិ១៦ )
២-ខណ្ឌដង្កោ៖ សង្កាត់ដង្កោ ( ភូមិម័ល ភូមិសំបូរ និងភូមិថ្មី ) សង្កាត់ព្រែកកំពិស ( ភូមិដំណាក់សង្កែ និងភូមិក្រាំងស្វាយ ) សង្កាត់ក្រាំងពង្រ ( ភូមិទឹកថ្លា និងភូមិព្រៃសំព័រ )
៣-ខណ្ឌមានជ័យ៖ សង្កាត់បឹងទំពុនទី១ ( ភូមិចំរើនផល ភូមិចំរើនផល១ ភូមិចំរើនផល២ និងភូមិចំរើនផល៤ ) សង្កាត់បឹងទំពន់ទី២ ( ភូមិត្នោតជ្រុំ និងភូមិត្នោតជ្រុំ២ ) សង្កាត់ស្ទឺងមានជ័យទី២ ( ភូមិដំណាក់ធំ ភូមិព្រែកទាល់ ភូមិព្រែកទាល់១ ផ្នែកខ្លះនៃភូមិដំណាក់ធំ១ ផ្នែកខ្លះនៃភូមិភ្នាត ) សង្កាត់ស្ទឹងមានជ័យ ទី៣ ( ផ្នែកខ្លះនៃភូមិដំណាក់ធំ២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៥ )
៤-ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១ ( ភូមិផ្សារតូច ភូមិទួលសំពៅ ភូមិទួលគោក ) សង្កាត់ឫស្សីកែវ ( ភូមិខ្លាំងសាំង និងភូមិសាមគ្គី ) សង្កាត់ច្រាំងចំរេះទី១ ( ភូមិ១ ភូមិ២ ភូមិ៣ និងផ្នែកខ្លះនៃភូមិ៤ ) សង្កាត់ច្រាំងចំរេះទី២ ( ភូមិក ភូមិឃ ផ្នែកខ្លះនៃភូមិខ២ និងផ្នែកខ្លះនៃភូមិខ១ )
៥-ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ ( ភូមិចោមចៅ១ ភូមិត្រពាំងចេក និងភូមិគោកចំបក់ ) សង្កាត់ចោមចៅទី២ ( ភូមិថ្មគោលទី២ ) សង្កាត់ចោមចៅទី៣ ( ភូមិព្រៃទា១ និងភូមិព្រៃព្រីងខាងត្បូង២ ) សង្កាត់កាកាបទី១ ( ភូមិតាងួន២ )
៦-ខណ្ឌព្រែកព្នៅ៖ សង្កាត់ព្រែកព្នៅ ( ភូមិពោធិ៍មង្គល និងផ្នែកខ្លះនៃភូមិព្រែកព្នៅ ) សង្កាត់សំរោង ( ផ្នែកខ្លះនៃភូមិគ្រួស ) សង្កាត់គោករកា ( ផ្នែកខ្លះនៃភូមិភ្លូផ្អែម ផ្នែកខ្លះនៃភូមិពុទ្រា ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ និងផ្នែកខ្លះនៃភូមិជំរៅ )
៧-ខណ្ឌច្បារអំពៅ៖ សង្កាត់និរោធ ( ផ្នែកខ្លះនៃភូមិឫស្សីស្រស់ ) សង្កាត់ច្បារអំពៅទី១ ( ផ្នែកខ្លះនៃភូមិព្រែក )
៨-ខណ្ឌកំបូល៖ សង្កាត់កំបូល ( ផ្នែកខ្លះនៃភូមិផ្សារកំបូល និងផ្នែកខ្លះនៃភូមិតាសេក ) សង្កាត់កន្ទោក ( ផ្នែកខ្លះនៃភូមិត្រពាំងឈូក )
សេចក្តីណែនាំថ្មីនេះ បានកំណត់ពីការអនុវត្តបម្រាមគោលចរ នៅ «តំបន់លឿងទុំ» និង «តំបន់លឿង» ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៣ទៀបភ្លឺ៕
ចែករំលែកព័តមាននេះ