កាសែតបារាំង ATLANFICO ដែលតែងសរសេរអត្ថបទវិភាគនានាលើរាល់ព្រឹត្តិការណ៍អន្តរជាតិនោះ កាលពីថ្ងៃទី២១ តុលា បានចេញផ្សាយអត្ថបទមួយទាក់ទិននឹងបដិវត្តន៍នៅអ៊ុយក្រែន ព្រមទាំងបណ្តាបដិវត្តន៍អារ៉ាប់ ដោយហៅបដិវត្តន៍ទាំងនេះថា ឥតប្រយោជន៍ និងនាំឱ្យមានអន្តរាគមន៍ច្របូកច្របល់ ។
អត្ថបទនេះសរសេរថា ប្រទេសទុយនីស៊ី លីប៊ី អេហ្ស៊ីប ស៊ីរី អ៊ុយក្រែន ប្រទេសទាំង៥នេះចាប់តាំងពីឆ្នាំ២០១១មក កើតមានចលនាបដិវត្តន៍បន្តបន្ទាប់គ្នា ដែលទិសដៅសុទ្ធតែចង់ប្រែក្លាយប្រទេសទាំងនេះ ហើយកែលម្អសភាពការណ៍ ។ មកទល់ពេលនេះគេកត់សម្គាល់ឃើញថា បដិវត្តន៍ផ្កាទាំងនេះត្រូវទទួលបរាជ័យទាំងស្រុង ។
ប្រាកដណាស់ បណ្តារបបដែលគេផ្តួលរំលំដោយសាលក្រមប្រជាជនជារបបផ្តាច់ការ របបប៉ូលិសនិយម ឬគាបសង្កត់ ហើយភាគច្រើនពុករលួយផង ។ នេះជាការពិតមួយ ដែលគេទទួលស្គាល់ ។ ក៏ប៉ុន្តែការតវ៉ា និងបំណងប្រាថ្នាចង់ឱ្យមានការផ្លាស់ប្តូរ ដែលជារឿងស្របច្បាប់ បែរជាបានផលផ្ទុយ ហើយប្រកបដោយសោកនាដកម្មទៀតផង ។ ទោះបីយ៉ាងណា យើងសង្កេតឃើញថា បដិវត្តន៍បន្តបន្ទាប់គ្នាទាំងនេះមានលក្ខណៈក្លែងក្លាយខ្លាំងណាស់ ហើយបដិវត្តន៍ទាំងនេះស្ថិតក្នុងយុទ្ធសាស្ត្រមួយបង្កើតឡើង នៅឯនាយសមុទ្រ ដើម្បីបង្កអស្ថេរភាពដល់បណ្តាក្រុមបងប្អូនអ៊ិស្លាម ដែលកាន់អំណាចនៅគ្រប់កន្លែងក្នុងតំបន់មជ្ឈិមបូព៌៌ា ។ គេមិនអាចបដិសេធបាន ដែលបដិវត្តន៍ទាំងនេះពុំសម្រេចបានជោគជ័យណាមួយ ហើយបែរជាលេចចេញក្នុងប្រទេសទាំងនោះនូវរបបថ្មី ដែលមិនសមបំណងរបស់ក្រុងវ៉ាស៊ីនតោនទៅវិញ ។
គេពិនិត្យឃើញថា ចំពោះរបបផ្តាច់ការដូចគ្នាពុំមានសម្ព័ន្ធមិត្តអាេមរិកណាមួយ ពិសេសអារ៉ាប៊ី សាអ៊ូឌីត និងកាតា ជួបប្រទះ និងបាតុភូតបែបនេះឡើយ ហើយបដិវត្តន៍ប្រជាជននៅបារ៉ែនបែរជាត្រូវបង្ក្រាបដោយការបង្ហូរឈាម ហើយពួកលោកខាងលិចមិនចេញវាចាអ្វីមួយម៉ាត់ ។ នេះពិតជាលម្អៀងមែន!
តើមានអ្វីកើតឡើង៤ឆ្នាំក្រោយមក0x017d7 តើបដិវត្តន៍ទាំងនេះបម្រើអ្វីទៅ0x017d7 គេសង្កេតឃើញថា បដិវត្តន៍ទាំងនេះពុំបានបម្រើអ្វីទាល់តែសោះ ។ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៃប្រទេសកើតបដិវត្តន៍យ៉ាប់យ៉ឺនជាងពីមុនឆ្ងាយទៀតផង ហើយសភាពការណ៍បច្ចុប្បន្នកាន់តែអាក្រក់ លើកលែងតែអេហ្ស៊ីបមួយចេញ ។ រដ្ឋទាំងនេះប្រែក្លាយទៅជាច្របូកច្របល់អនាធិបតេយ្យយ៉ាងខ្លាំង រងការបំផ្លាញ និងរងការបែកបាក់គ្នាធ្ងន់ធ្ងរ ។ បណ្តាផលវិបាកនៃបដិវត្តន៍ទាំងនេះគឺការរីករាលដាលនៃអសន្តិសុខ (សង្គ្រាមស៊ីវិល ភេរវកម្ម) និងឧក្រិដ្ឋកម្ម (ការធ្វើឃាតមនុស្ស ការចាប់ពង្រត់ ការរត់ពន្ធអាវុធ គ្រឿងញៀន។ល។និង។ល។) ចំណែកសេដ្ឋកិច្ចត្រូវរលំរលាយ ឈប់មានសកម្មភាព និងការចាកចេញរបស់បណ្តាសហគ្រាសបរទេស បណ្តាហេដ្ឋារចនាសម្ព័ន្ធរងការបំផ្លាញ ហើយប្រជាជននាំគ្នារត់ចាកចោលស្រុក ពួកពលករបរទេស ពួកជនភៀសខ្លួននាំគ្នាធ្វើអន្តោប្រវេសន៍ទៅកាន់អឺរ៉ុប និងមានការចាប់បណ្តេញបណ្តាសហគមន៍សាសនាភាគតិច ពិសេសពួកគ្រឹស្ត ព្រមទាំងការបំផ្លិចបំផ្លាញបណ្តាទីតាំងដែលចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ ។
ទោះបីជាយើងពុំមានការសោកស្តាយចំពោះបណ្តារបបផ្តាច់ការដែលត្រូវផ្តួលរំលំ តែគេត្រូវរំលឹកថា ទោះបីមានរឿងពុករលួយនានារបស់របបលោក BEN ALI TRABELSI ក៏ប្រទេសទុយនីស៊ីរស់រានប្រសើរដែរ មុនពេលមានបដិវត្តន៍ ។ ទេសចរណ៍ប្រទេសនេះរីកដុះដាលទាក់ទាញការវិនិយោគរបស់បណ្តាសហគ្រាសអឺរ៉ុប ដែលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេស ។
ក្រោមការកាន់អំណាចរបស់លោកមូអាម៉ា កាដាហ្វី ប្រទេសលីប៊ី ប្រជាជនម្នាក់ៗមានប្រាក់ចំណូលខ្ពស់បំផុតជាងពលរដ្ឋបណ្តាប្រទេសនៅអាហ្វ្រិកឯទៀតៗ នារីទទួលបានកម្រិតអប់រំខ្ពស់ ហើយប្រទេសនេះទទួលពលករបរទេសពី៣ទៅ៤លាននាក់ ហើយចូលរួមជាមួយយើងក្នុងការតស៊ូប្រឆាំងពួកជីហាដ ។
ចំណែកប្រទេសស៊ីរីមុនបដិវត្តន៍មានការចាកចេញបណ្តើរៗពីរបបផ្តាច់ការបង្កើតឡើងដោយលោកហាហ្វេស អែលអាសាដ ទោះបីប្រទេសនេះបញ្ចប់ការប៉ុនប៉ងធ្វើសេរីភាវូបនីយកម្មឆ្នាំ២០០០ក៏ដោយ ។
សភាពការណ៍នៅអុីរ៉ាក់វិញ ចាប់តាំងពីអន្តរាគមន៍ខុសច្បាប់របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៣មក ប្រទេសនេះទទួលភ័ព្វវាសនាដូចគ្នានឹងស៊ីរី លីប៊ី ។
ចំណែកបដិវត្តន៍នៅអ៊ុយក្រែនចង់ឈោងដៃចាប់អឺរ៉ុប និងអូតង់ ប្រទេសនេះបែរជួបប្រទះនឹងសង្គ្រាមបំបែកខ្លួននិយម ហើយបាត់បង់ដែនដីគ្រីមេធ្លាក់ក្នុងដៃរុស្ស៊ីរួចសេដ្ឋកិច្ចធ្លាក់ដុនដាបជាងពីមុន ៕


ចែករំលែកព័តមាននេះ