យ៉ាយ៉ា ទូរ៉េ ខ្សែបម្រើក្រុមជម្រើសជាតិកូដឌីវ័រ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន «ឡេគីប» របស់បារាំងថា ទោះបីលោកមានប្រាក់និងល្បីឈ្មោះនៅក្លិប Man City ក៏ដោយ ប៉ុន្តែលោកគ្មានសេចក្ដីសុខទាល់តែសោះដោយសាររមែងទទួលការរិះគន់នៅតាមទំព័រកាសែត ។
កីឡាកររូបនេះបានរៀបរាប់ថា កាលពីប៉ុន្មានសប្ដាហ៍កន្លងមក មានការចុះផ្សាយពីការចាប់ផ្ដើមរដូវកាលថ្មីដោយចោទជាសំណួរក្នុងន័យរិះគន់ថា តើទូរ៉េ ចាប់ផ្ដើមលេងល្អនៅពេលណា0x017d7 រួមទាំងការរិះគន់លើបញ្ហាមិនអាចស៊ុតបញ្ចូលទីឱ្យក្លិបMan City ទៀតផង ។ យើងគួរចាប់អារម្មណ៍អ្វីជាវិជ្ជមានប្រសើរជាងនេះបានទេ ព្រោះលោកបានជួបរឿងរ៉ាវបែបនេះជាច្រើនលើកមកហើយ៕
ចែករំលែកព័តមាននេះ