សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានបង្ហាញតួលេខក្លិបដែលមានប្រាក់ទុនខ្ពស់បំផុតឃើញថា Real Madrid ស្ថិតនៅលំដាប់ទី១មានប្រាក់៦២៩លានអឺរ៉ូ និងជាក្លិបដែលចំណាយប្រាក់ឈ្នួលច្រើនបំផុតនៅក្នុងឆ្នាំ២០១៤ កន្លងមក មានចំនួន២៧០លានអឺរ៉ូ ។ ចំណាត់ថ្នាក់ទី២គឺ Man City មានប្រាក់៥២៦លានអឺរ៉ូ ,ទី៣ Chelsea មានប្រាក់៤៩៨លានអឺរ៉ូ, ទី៤ Man Utd មានប្រាក់៤៩៥លានអឺរ៉ូ និងទី៥ Paris SG មានប្រាក់៤៤០លានអឺរ៉ូ ។
បើគិតលើការចំណាយប្រាក់ឈ្នួលកាលពីឆ្នាំ២០១៤ Man Utd ស្ថិតនៅលំដាប់ទី២មាន២៦៣លានអឺរ៉ូ, Barcelona មាន២៤៨លានអឺរ៉ូ, Man City មាន២៤៥លានអឺរ៉ូ និងParis SG មាន២៣៥លានអឺរ៉ូ ៕
ចែករំលែកព័តមាននេះ