សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២០ តុលា កន្លងមកថា ការបោះឆ្នោតរើសប្រធាន FIFA ថ្មី នឹងធ្វើឡើងតាមកាលបរិច្ឆទចាស់ដែលបានកំណត់កាលពីមុនគឺនៅថ្ងៃទី២៦ កុម្ភៈ ២០១៦ ។
សេចក្ដីថ្លែងការណ៍របស់ FIFA បានបង្ហើបឱ្យដឹងក្រោយកិច្ចប្រជុំរបៀបវារៈដំបូងរបស់គណៈកម្មាធិការFIFA ចាប់តាំងពីដាក់បម្រាមដល់លោកសេប ប្ល៊េតធ័រ ប្រធាន FIFA កាលពី២សប្ដាហ៍មុន ។
ការសម្រេចពីការបោះឆ្នោតតាមកាលកំណត់លើកនេះ ធ្វើឱ្យលោក មីឆេល ផ្លាទីនី ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដែលទទួលបម្រាមរយៈពេល៩០ថ្ងៃពីបទសុីសំណូកទទួលប្រាក់២លានដុល្លារពីលោកប្លេ៊តធ័រ នោះ អាចនឹងគ្មានសិទ្ធិចូលប្រជែងតំណែងប្រធានFIFA ប្រសិនបើការប្ដឹងទៅឧទ្ធរណ៍គ្មានលទ្ធផលវិជ្ជមានមុនពេលដល់ឱសានវាទក្នុងការដាក់ឱ្យឈរឈ្មោះនៅថ្ងៃទី២៦ តុលា នេះ ទោះបីជាសាមីខ្លួនបានដាក់ពាក្យកាលពីមុនក៏ដោយ ៕
ចែករំលែកព័តមាននេះ