ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីរដ្ឋ១កន្លែងយកធ្វើ​ទី​ប​ច្ឆា​បូជាស.ពអ្នកស្លា.ប់ដោយ​​​កូវីដ ​ក្រោយពលរដ្ឋផ្ទុះការតវ៉ា​មិនឱ្យ​​បូជា​ក្នុង​​​វត្ត​ជ្រៃ​បាក់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​មាន​បាតុភាព ធ្វើ​ឱ្យ​លំបាក​ដល់ទី​កន្លែង​បូជាស.ព​អ្នក​ដែល​បាន​ស្លា.ប់​ដោយសារ​ជំងឺ​កូវីដ​១៩​ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​ចាត់​ឲ្យ​មន្ទីរ​ចម្រុះ​ចុះ​ទៅ​រក​ទីតាំង​ដើម្បី​កសាង​ទីប​ច្ឆា​សម្រាប់​បូជាស.ព​អ្នក​ដែល​បាន​ស្លា.ប់​​ដោយសារជំងឺកូវីដ​១៩ ។ គួររំលឹកថា អ្នក​ភូមិ​លើកគ្នា​តវ៉ា​មិន​ឱ្យ​អាជ្ញាធរ​បូ​ជាស​.​ពស្ត្រី​ស្លា​.​ប់​ដោយ​កូ​វី​ដ នៅ​ទីប​ច្ឆា​វត្ត​មួយ…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​មាន​បាតុភាព ធ្វើ​ឱ្យ​លំបាក​ដល់ទី​កន្លែង​បូជាស.ព​អ្នក​ដែល​បាន​ស្លា.ប់​ដោយសារ​ជំងឺ​កូវីដ​១៩​ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​ចាត់​ឲ្យ​មន្ទីរ​ចម្រុះ​ចុះ​ទៅ​រក​ទីតាំង​ដើម្បី​កសាង​ទីប​ច្ឆា​សម្រាប់​បូជាស.ព​អ្នក​ដែល​បាន​ស្លា.ប់​​ដោយសារជំងឺកូវីដ​១៩ ។ គួររំលឹកថា អ្នក​ភូមិ​លើកគ្នា​តវ៉ា​មិន​ឱ្យ​អាជ្ញាធរ​បូ​ជាស​.​ពស្ត្រី​ស្លា​.​ប់​ដោយ​កូ​វី​ដ នៅ​ទីប​ច្ឆា​វត្ត​មួយ ក្នុងស្រុក​រលាប្អៀរ

លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុ​កា្ខ​ប្រមាញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង​ បាន​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី 4 ខែឧសភា ម្សិលមិញ​នេះ ក្រុមការងារ​ចម្រុះ មាន​មន្ទីរ​សុខាភិបាល, មន្ទីរ​កសិកម្ម, មន្ទីរ​ធម្មការ, មន្ទីរ​មុខងារ, ស្នងការ​នគរបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ទៅ​ពិនិត្យ​មើល​ទីតាំង​មួយ​កន្លែង​ដែល​នឹង​ត្រូវ​រៀបចំ​កសាង​ធ្វើជា​ទីប​ច្ឆា​សម្រាប់​បូជាស.ព​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ​១៩ ។

លោក​បាន​បញ្ជាក់​ថា ​ទីតាំង​នេះ​ជា​ដី​របស់​រដ្ឋ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​កី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ។ ក្រោយ​ពី​ការ​ពិនិត្យ​ហើយ​ក៏​សម្រេច​យក​ទីតាំង​នេះ​សម្រាប់​កសាង​ទីប​ច្ឆា​តែ​ម្ដង ព្រោះ​ជាទី​តាំង​នៅ​ដាច់​ស្រយាល ហើយ​ស្ថិត​នៅ​ក្នុង​ព្រៃរបស់​រដ្ឋ​ទៀត មិន​ពាក់ព័ន្ធ​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ ។

ជុំវិញ​បញ្ហា​កសាងទីប​ច្ឆា សម្រាប់​បូជាស.ព​អ្នក​ស្លា.ប់ដោយសារ​ជំងឺ​កូ​វី​ដ​19 នេះ​ដែរ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាលសុំមិនបញ្ចេញឈ្មោះម្នាក់​​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ ដែល​កន្លង​មក​មានការ​ភ័យ​ខ្លាច​នឹង​ការ​ឆ្លង​ដោយសារ​ការ​បូជាស.ព​អ្នក​កើត​កូ​វី​ដ​នោះ​មិន​ត្រឹមត្រូវ​នោះ​ទេ ។ ជាទូទៅ ស.ព​អ្នក​កើត​កូ​វី​ដ​ត្រូវ​បាន​វេច​ខ្ចប់​ជា​ច្រើន​ជាន់​យ៉ាង​ត្រឹមត្រូវ​ដោយ​ថង់​ប្លា​ស្ទិ​ក បាញ់​អាល់កុលសម្លា.ប់​មេរោគ​ពី​ខាងក្នុង និង​ខាងក្នុង​ខាងក្រៅ ចំណែក​មន្ត្រី​ដែល​ធ្វើ​ការងារ​នេះ​ក៏​មានពាក់​​ខោអាវ​ជា​ច្រើន​ជាន់​និង​ការពារ​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ​។ មេរោគ​មិន​អាច​រស់នៅ​ក្នុង​ភ្លើង​ច្រើនពាន់​អង្សា​នោះ​បាន​ដែរ ។

មន្ត្រី​ជំនាញ​រូប​នោះក៍បាន​រំលឹក​ដែរ​ថា ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មាន​ស្ត្រី​ម្នាក់​មក​ពី​ភ្នំពេញ​បាន​ស្លា.ប់​ដោយសារ​ជំងឺកូវីដ​១៩​ ក្រោយមក​មន្ទីរ​ជំនាញ​ក៏​បាន​យក​ស.ព​ទៅ​បូជា​នៅ​វត្ត​ជ្រៃ​បាក់ ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រារាំង​ដោយសារ​តែ​ការ​ខ្លាច​ឆ្លង​​ជំងឺ​​កូ​វី​ដ​19 ទើប​អាជ្ញាធរ​ខេត្ត​សម្រេច​បញ្ជូន​ស.ព​ស្ត្រី​រូប​នោះ​ទៅ​បូជា​នៅ​វត្ត​ផ្សេង​វិញ ។

ដោយសារ​តែ​ជួប​បញ្ហា​ខាងលើ​នេះ​ហើយ​ ទើប​អាជ្ញាធរ​សម្រេច​រៀបចំ​កសាង​ទីប​ច្ឆា​សម្រាប់​បូជាស.ព​អ្នក​ស្លា.ប់​ដោយសារ​ជំងឺកូវីដ​១៩​ ​ដោយ​​យក​ទីតាំង​ដី​រដ្ឋ​មួយកន្លែង​ ក្នុងភូមិ​ដំណាក់​កី ឃុំ​ជើង​គ្រាវ​ ស្រុក​រលាប្អៀរ ហើយ​ការ​រៀបចំ​ក្រុង​ពាលី​កសាង នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី6 ខែឧសភា​ ស្អែក​នេះហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ