ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាច្រើននាក់បានលើកគ្នាតវ៉ា និងរារាំងដល់អាជ្ញាធរមិនឲ្យបូជាស.ពស្ត្រីម្នាក់ ដែលស្លា.ប់ដោយសារ ជំងឺកូវីដ-19 នៅក្នុងទីបច្ឆាវត្តជ្រៃបាក់ឡើយ ដោយពួកគាត់លើកឡើងថា ខ្លាចជំងឺកូវី១៩ ចូលក្នុងសហគមន៍។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែឧសភាឆ្នាំ ២០២១ នៅបរិវេណវត្តជ្រៃបាក់ ស្ថិតនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋបានលើកឡើងថា ការដែលពួកគាត់បាននាំគ្នាមករារាំងដល់អាជ្ញាធរមិនឲ្យដឹកស.ពដែលស្លា.ប់ដោយជម្ងឺកូវីដ-១៩ យកមកបូជានៅក្នុងទីអារាមនេះ ដោយសារតែពួកគាត់ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួកនៅក្នុងមូលដ្ឋាន ដែលតែងតែចេញចូលមកធ្វើបុណ្យទានក្នុងវត្តនេះមិនដែលដាច់។ ព្រោះសព្វថ្ងៃនេះពួកគាត់និងកូនចៅទាំងអស់គ្នាបានខិតខំការពារមិនអោយមានការឆ្លងនៃជំងឺកូវីដ- ១៩នេះ ដោយបានខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាល ពិសេសអនុវត្តន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការ ពារ នឹង៣កុំ យ៉ាងខ្ជាប់ខ្ជួន ដោយ សារតែខ្លាចជំងឺដ៏កាចសាហាវមួយនេះឆ្លងចូលក្នុងសហគ មន៍ដោយសារតែគ្មានជំរើស ទើបពួកគាត់ហាមឃាត់បែបនេះ។
សូមបញ្ជាក់ដែរថា មុននឹងកើតហេតុការណ៍ខាងលើនេះ គឺកាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ និងលោក យិន សាវ៉េន អភិ បាលក្រុងកំពង់ឆ្នាំង រួមទាំងលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានមកវត្តជ្រៃបាក់ ធ្វើការបោសសំអាតនៅជុំវិញទីបច្ឆា ដើម្បីរៀបចំបូជាស.ពស្ត្រីម្នាក់ដែលស្លា.ប់ដោយសារជំងឺកូវីដ-19 គឺធ្វើទៅតាមបច្ចេកទេសដែលថ្នាក់លើបានណែនាំ។
ឆ្លើយតបនឹងករណីនេះ លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានឲ្យដឹងថា ការរៀបចំបូជាស.ពស្ត្រីម្នាក់ដែលស្លា.ប់ដោយសារជំងឺកូវីដ-១៩ខាងនេះ គឺជាការរៀបចំបន្ទាន់ ដោយមិនទាន់មានកន្លែងត្រឹមត្រូវ ដូច្នេះលោកជ្រើសយកទីនេះ គឺជាកន្លែងស្ងប់ស្ងាត់ ដែលវត្តនេះស្ថិតនៅដាច់ឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនមានប៉ះពាល់អ្វីឡើយ ពិសេសការរៀបចំបូជានៅក្នុងទីបច្ឆានេះក៏បានរៀបចំមានអនាម័យ និងបច្ចេកទេសក្នុងការបូជាដោយភាពទទួលខុសត្រូវច្បាស់លាស់ ផងដែរ ។
លោកបន្តថា ទីនេះគឺបូជាតែស.ពស្ត្រីម្នាក់នេះទេ ពេលក្រោយបើមានអ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ទៀតនឹងត្រូវយកទៅបូជានៅកន្លែងថ្មី ដែលមានទីតាំងនៅឯជើងភ្នំមួយកន្លែងឋិតក្នុងស្រុករលាប្អៀរ ។
បន្ទាប់ពីមានការតវ៉ានិងរារាំងពីប្រជាពលរដ្ឋ មិនឲ្យយកស.ពស្ត្រីដែលមានជំងឺកូវីដ-១៩យកមកបូជានៅទីនេះ លោកអភិបាលខេត្តក៏បានសម្រេចយកស.ពទៅបូជានៅកន្លែងផ្សេងវិញតាមសំណូមពររបស់ប្រជាពលរដ្ឋ៕








ចែករំលែកព័តមាននេះ